
អ្នកគាំទ្របាល់ទាត់កម្ពុជាយ៉ាងច្រើនមិនសុខចិត្តរឿងទាត់ចូល តែមិនឲ្យ
អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាជាច្រើនបានបង្ហាញការមិនពេញចិត្តចំពោះចំណាត់ការពីអាជ្ញាកណ្ដាលដែលមិនឲ្យបាល់របស់ហាវ សុខនេត ចូល។
ហេតុការណ៍នេះកើតឡើងក្នុងវគ្គទី២នៃការប្រកួត AFF U19 Championship 2022 រវាងកម្ពុជា និងឡាវ។ ពេលនោះ សុខនេត ទាត់ទៅ បានលោតផុតខ្សែ តែអាជ្ញាកណ្ដាលមើលមិនឃើញ។
ជាលទ្ធផល កម្ពុជា ចាញ់ឡាវ ២ទល់នឹង១ ហើយអាចនិយាយបានថា អស់ឱកាសទៅវគ្គបន្តទៀតទៅហើយ៕