មេៗ Chelsea ទៅដល់ Barcelona ដើម្បីចរចាទិញ De Jong
ថ្នាក់ដឹកនាំ Chelsea មិនត្រឹមតែចង់បាន Cristiano Ronaldo ទេ តែក៏មានបំណងជ្រៀតជ្រែក Manchester United ដើម្បីដណ្ដើមយក Frankie de Jong ពី FC Barcelona ទៀត។
មហាសេដ្ឋី Todd Boehly ម្ចាស់ថ្មីក្លិប Chelsea ត្រូវបានគេប្រទះឃើញនៅក្រុង Barcelona ហើយលោកនឹងជួបពិភាក្សាជាមួយលោក Joan Laporta ប្រធានក្លិប Barcelona ពីករណី Cesar Azpilicueta, Marcos Alonso និង Frankie de Jong។
Barcelona មិនចង់ចំណាយច្រើនលើកីឡាករ Chelsea ទាំង២ ដូច្នេះ ក្រុមតោខៀវទំនងលើកករណីដោះដូរយក Frankie De Jong ទៅ Stamford Bridge ដើម្បីកាត់កងគ្នា៕