
លើកការប្រកួតជើងឯកវិទ្យាល័យសប្ដាហ៍ទី០៦
គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យបានប្រកាសថា ដោយថ្ងៃទី០២ និងទី០៣ ខែតុលា ឆ្នាំ២០២៣ មានការរៀបចំការប្រលងមធ្យមសិក្សាបឋមភូមិនៅតាមគ្រឹះស្ថានសិក្សានីមួយៗ និងមើលឃើញផលលំបាកនៃការរៀបចំការប្រកួតកំឡុងពេលជាមួយគ្នាផងនោះ គណៈកម្មការរៀបចំការប្រកួត សម្រេចលើកពេលការប្រកួតទាំងអស់នៅថ្ងៃទី០២ និងទី០៣ ខែតុលា ឆ្នាំ២០២៣ នេះ នៅពេលក្រោយវិញ។
យ៉ាងណា គណៈកម្មការមិនទាន់ប្រកាសពីកាលបរិច្ឆេទថ្មីនៅឡើយទេ។ ដោយឡែកការប្រកួតនៅសប្តាហ៍ទី៧ (ថ្ងៃទី០៦-០៧ ខែតុលា) នៅរក្សាដដែល។
គួរដឹងដែរថា ឆ្លងកាត់ការប្រកួត៥សប្ដាហ៍មក ក្រុមវិទ្យាល័យជ័យវរ្ម័នទី០៧ ស្ថិតនៅកំពូលតារាង ខណៈវេសឡាញជាក្រុមដែលមិនទាន់មានពិន្ទុរាប់នៅឡើយ៕