
ផ្អាកការប្រកួត ACL រវាង Sepahan និង Al Ittihad ដោយសាររឿងមួយនេះ
ការប្រកួតពានរង្វាន់ Asian Champions League រវាង Al-Ittihad តទល់ម្ចាស់ផ្ទះ Sepahan របស់អ៊ីរ៉ង់ ត្រូវបានផ្អាកកាលពីថ្ងៃចន្ទ បន្ទាប់ពីក្រុមអារ៉ាប៊ីសាអូឌីតបដិសេធមិនចាកចេញពីបន្ទប់ផ្លាស់សំលៀកបំពាក់។
ភាគីអារ៉ាប៊ីសាអូឌីតដែលមានគ្រូបង្គោល Wolves និង Tottenham លោក Nuno Espirito Santo និងមានកីឡាករឆ្នើម N’Golo Kante និង Fabinho បានប្រឆាំងទៅនឹងរូបសំណាករបស់ឧត្តមសេនីយ៍អ៊ីរ៉ង់ដែលត្រូវបានគេធ្វើឃាតដែលត្រូវបានដាក់នៅច្រកចូលទីលាន។
អ្នកគាំទ្រប្រហែល៦ម៉ឺននាក់នៅក្នុងកីឡដ្ឋាន Naghsh-e Jahn ក្នុងក្រុង Isfahan ប្រទេសអ៊ីរ៉ង់ នៅពេលកំពុងរង់ចាំការប្រកួតចាប់ផ្តើម។
ភាពតានតឹងរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត មានន័យថា ការប្រកួតរវាងក្លិបមកពីប្រទេសទាំង២ ពីមុនត្រូវបានលេងនៅលើទឹកដីកណ្ដាលតាំងពីឆ្នាំ ២០១៦ ដោយសារបញ្ហាសន្តិសុខ។
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បាននិយាយថា ការប្រកួតនេះត្រូវបាន “លើកពេលដោយសារតែកាលៈទេសៈដែលមិនបានរំពឹងទុក និងមិនបានមើលឃើញទុកជាមុន”៕