
Liverpool ចង់យក Neto របស់ Wolves បើ Salah ចេញ
Liverpool បានបន្ថែម Pedro Neto ទៅក្នុងបញ្ជីចង់បានរបស់ពួកគេ ប្រសិនបើ Mohamed Salah ចាកចេញនៅឆ្នាំក្រោយនេះ។ នេះបើតាម FootballTransfers ។
ហង្សក្រហមដឹងពីការចិញ្ចឹមចិត្តចង់បាន Mohammed Salah ដោយក្រុមនៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត ហើយកំពុងត្រៀមជើងព្រួលយក Neto ដែលជាមានលោក Jorge Mendes ជាភ្នាក់ងារ។
កីឡាករវ័យ២៣ឆ្នាំដែលជាកម្លាំងស្នូលរបស់ Wolves ឥឡូវនេះកំពុងស្ថិតក្រោមការពិចារណារួមជាមួយនឹងកីឡាកររបស់ Juventus Federico Chiesa ដូចដែល FootballTransfers បានរាយការណ៍ពីមុន និងកីឡាករបាល់ទាត់ម្នាក់ទៀតដែលមិនបញ្ចេញឈ្មោះ។
ប្រភពដដែលបានប្រាប់ Liverpool មិនសប្បាយចិត្តនឹងតម្លៃបច្ចុប្បន្នរបស់ Wolves សម្រាប់ Neto៕