Ferdinand ថា ខ្សែការពារ Man UTD លេងដូចសិស្សសាលា
កម្សោយនៃប្រព័ន្ធការពាររបស់ Manchester United ជាផ្នែកដែល Manchester United ចាញ់ Galatasaray ២ទល់នឹង៣ ប្រកួត UEFA Champions League។ នេះបើតាមការលើកឡើងពីអតីតខ្សែការពារ Rio Ferdinand។
ក្រុមបិសាចក្រហមបាននាំមុខ២លើកដោយ Rasmus Hojlund តែ Wilfried Zaha, Kerem Akturkoglu និង Mauro Icardi រកបានម្នាក់មួយគ្រាប់ឱ្យក្រុមមកពីតួកគីទទួលបាន៣ពិន្ទុពេញ។
Ferdinand អតីតខ្សែការពារកណ្តាលរបស់ United បានមិនសប្បាយចិត្តនឹងអ្វីដែលបានឃើញពីក្រុមចាស់ ជាពិសេសការលេងរបស់ Diogo Dalot, Raphael Varane, Victor Lindelof និង Amrabat ។
អតីតសមាជិកជម្រើសអង់គ្លេសបន្តថា “អ្នកត្រូវតែផ្តល់កិត្តិយសដល់ Galatasaray ពីព្រោះពួកគេរក្សាការលេងបានឋេរ ហើយនៅពេលដែលឱកាសមកដល់ ពួកគេបានអាចធ្វើស៊ីបាន។”
នេះជាបរាជ័យលើកទី២ហើយសម្រាប់ Manchester United ពី២ប្រកួតដំបូងក្នុងវគ្គចែកពូល UEFA Champions League៕