វិសាខា ចែកផ្លូវជាមួយខ្សែប្រយុទ្ធ សាន គឹមហេង
ក្លិបកីឡាបាល់ទាត់វិសាខា បានឈានដល់ការសម្រេចចិត្តចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធវ័យក្មេងកីឡាករ សាន គឹមហេង ជាផ្លូវការហើយក្នុងការប្រកាសនៅថ្ងៃនេះ ។
សាន គឹមហេង បានផ្លាស់ពីយុវជនបាទី មកចូលរួមជាមួយ វិសាខា ក្នុងឆ្នាំ ២០១៨ កាលគ្រាលោក ហុក សុជីវ័ន្ត ដឹកនាំ ។
រដូវកាល ២០១៨/១៩ រូបគេជាកីឡាករសំខាន់របស់ក្លិបដែលតែងតែរកគ្រាប់បាល់បាន ប៉ុន្តែក្រោយ វិសាខា នាំចូលកីឡាករសំខាន់ៗ មានបទពិសោធន៍ច្រើន រូបគេ មិនមានឱកាសបង្ហាញខ្លួននោះឡើយ សម្រាប់រដូវកាល ២០២០ កន្លងទៅ នេះ ៕