ប្រវិត្តកូនខ្មែរដែលទើបចុះកុងត្រាជាមួយក្លិប Liverpool របស់អង់គ្លេស
កីឡាករ វឌ្ឃានា អេរិកវិស្សុត បានក្លាយជាកូនខ្មែរដំបូងគេបានចុះកុងត្រាជាមួយ Liverpool ក្លិបកំពូលរបស់អង់គ្លេសដោយលេងក្នុងឈុតយុវជនអាយុក្រោម ២១ ឆ្នាំ ។ អ្នកស្រី កូឡា ត្រូវជាម្តាយរបស់យុវជនអាយុ ១៨ឆ្នាំរូបនេះបានប្រាប់ប្រវិត្តរបស់កូនដល់ MSR SPORT ថា ៖
ឈ្មោះ វឌ្ឃានា អេរិកវិស្សុត អាយុ ១៨ឆ្នាំ មានឳពុកឈ្មោះ ឡាំ វឌ្ឃានា និងម្តាយឈ្មោះ កូឡា ជនជាតិ ខ្មែរ ។ អាយុជាង ៣ ឆ្នាំ វិស្សុត បានផ្លាស់ទៅសិក្សា និងរស់នៅ ក្នុងប្រទេស ន័រវែស ហើយអាយុ ៦ ឆ្នាំរូបគេបានចាប់ផ្តើមលេងកីឡាបាល់ទាត់ ។ វឌ្ឃានា អេរិកវិស្សុត បានលេងក្នុងឈុត U-14 ហើយ U-16 ក្នុងពានរង្វាន់ Norway Cup ជាមួយក្លិប FK Vigør ដោយបានឈ្នះជើងឯកកាលពីឆ្នាំ ២០១៩ ជាមួយក្រុមរបស់គេ ។ រូបគេជាកីឡាករតែម្នាក់ប៉ុនណ្ណោះក្នុងចំណោមសមាជិកក្នុងក្រុមរបស់គេដែលក្លិប Liverpool បានចុះកុងត្រាជាមួយ ។
បន្ទាប់ពីបានចុះកុងត្រាជាមួយ U-21 របស់ក្លិប ហង្សក្រហម Liverpool យុវជន វឌ្ឃានា អេរិកវិស្សុត មិនទាន់បានចូលរួមជាមួយក្លិប Liverpool នៅឡើយទេ ដោយសារតែបញ្ហាកូវីដ១៩ ដោយរូបគេកំពុងរស់នៅជាមួយគ្រួសារនាប្រទេស ន័រវែស ៕