អង្គរថាយហ្គឺរ បង្ហើបការនាំចូលខ្សែការពារមួយរូប
បន្ទាប់ពីចប់រដូវកាល ២០២០ ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ បានធ្វើការបញ្ចប់កិច្ចសន្យាកីឡាករទ្រង់ទ្រាយធំ និងបានបង្ហើបពីការនាំចូលកីឡាករ ៤ ទៅ ៥ នាក់តែប៉ុណ្ណោះ គិតត្រឹមពេលនេះ ។
ថ្ងៃនេះក្លិបមានមូលដ្ឋាននៅខេត្ត សៀមរាប បានបង្ហាញពីនាំចូលខ្សែការពារមួយរូបដែលគេស្គាល់ថាជាគកីឡាករ ស្រាំង ទិត្យឈី ទោះបីក្លិបមិនទាន់បញ្ចេញផ្លូវការ ១០០ ភាគរយក្តី ។
ស្រាំង ទិត្យឈី ជាយុវជនចេញពីក្លិបភ្នំពេញក្រោន ដែល ធ្លាប់លេងអោយក្លិប វិសាខា និងរដូវកាលមុនលេងក្នុង ក្លិប អគ្គិសនីកម្ពុជា ។
នេះជាកីឡាករក្នុងស្រុកទី៣ ហើយដែលក្លិប អង្គរថាយហ្គឺរ បានបង្ហើបពីការនាំចូល ប៉ុន្តែមិនទាន់ប្រកាសផ្លូវការដោយយុវជន ២រូបទៀតមាន ចាន់ សុភា ផ្លាស់ពី ណាហ្គាវើល និង អ្នកចាំទី ជា វណ្ណសាក់ របស់ វិសាខា ។
សូមបញ្ជាក់ថា ក្លិបរបស់ជនជាតិជប៉ុន បានបញ្ចប់កិច្ចសន្យាជាមួយកីឡាករខ្មែរ និងបរទេស ជាង១០នាក់ហើយ សម្រាប់ត្រៀមរដូវកាលថ្មី ៕