លោក Jurgen Klopp មិនព្រួយបារម្ភអំពីភាពអាត្មានិយមរបស់ Mohamed Salah ឡើយ!
(BC-99)
Jurgen Klopp បានពន្យល់ថាលោកមិនព្រួយបារម្ភចំពោះភាពអាត្មានិយមរបស់ Mohamed Salah ក្រោយពី Mane បានបញ្ចេញកាយវិការខឹងសម្បារចំពោះកីឡាករជម្រើសជាតិ អេហ្ស៊ីប ម្នាក់នេះឡើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោក Klopp បានបញ្ជាក់បន្ថែមដែរថា គេមិនគួររម្លឹករឿងនេះតទៅទៀតទេព្រោះវាបានកន្លងផុតទៅហើយ រីឯមិត្តរួមក្រុមទាំងពីរ Mane និង Salah ក៏គ្មានបញ្ហាអ្វីជាដុំកំភួនដែរ។រឿងនេះតែងតែកើតមានឡើង ព្រោះវាជាបាល់ទាត់។
ជាការពិតណាស់ភាពអត្មានិយមរបស់កីឡាករមួយរូបអាចធ្វើអោយមានរឿងល្អក់កករល់ក្រុមទាំងមូល ដោយមានកីឡាករម្នាក់របស់ Liverpool បានទម្លាយរឿងសម្ងាត់ថា Salah តែងតែជៀសវាងមិនចង់អោយ Mane ស៊ុតឡើយ ពោលអ្នកដែលគួរតែស៊ុតអោយចូលសម្រាប់ Salah គឺជាកីឡាករប្រេស៊ីល Firmino ទៅវិញទេ ឬក៏គេនឹងជៀសវាងមិនបញ្ជូនបាល់អោយ Mane ស៊ុតឡើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក៏ប៉ុន្តែទាក់ទងនឹងរឿងនេះដែរគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ក៏បានធ្វើការលើកឡើងក្នុងន័យការពារ Mohamed Salah ដែរថា ជាកីឡាករគឺតែងតែមានភាពអត្មាននិយម ព្រោះអ្នកមិនប្រជែងតែជាមួយគូប្រកួតទេ ជួនកាលកីឡាករម្នាក់ក៏ត្រូវករសាងភាពរុងរឿងអោយខ្លួនឯងដែរ ហើយលោកជឿថា Salah មិនមែនជាមនុស្សអាត្មានិយមហួសហេតុទេ ដូចនេះលោកគ្មានអ្វីត្រូវព្រួយបារម្ភនោះឡើយ។