Carrick ទុកការឈ្នះ Villarreal សម្រាប់ Ole ខណៈ ManUTD កក់កៅអី១៦ក្រុម UCL រួចរាល់
អ្នកចាត់ការស្ដីទី Manchester United លោក Michael Carrick បានឧទ្ទិសជ័យជម្នះលើ Villarreal ដល់អតីតអ្នកចាត់ការ Ole Gunnar Solskjaer ខណៈបិសាចក្រហមបានកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League រួចរាល់។
គ្រាប់បាល់ពី Cristiano Ronaldo និង Jadon Sancho បានផ្ដល់ជ័យជម្នះ០ទល់នឹង២លើ Villarreal ក្នុងការប្រកួតដំបូងសម្រាប់ Carrick ដែលបានកាន់តំណែងបណ្ដោះអាសន្ន បន្ទាប់ពីលោក Solskjaer ចាកចេញ។
“ប៉ុន្មានថ្ងៃនេះពិតជាពិបាកសម្រាប់អ្នករាល់គ្នាក្នុងក្លិប ហើយលទ្ធផលនេះក៏ដូចជាទុកសម្រាប់ Ole អ៊ីចឹងដែរ។” នេះជាការថ្លែងរបស់ Carrick ដែលបានលើកឡើងពាន Champions League ជាមួយ Man UTD កាលឆ្នាំ២០០៨។
“យើងមានការងារត្រូវធ្វើ និងអ្វីដែលត្រូវយកចិត្តទុកដាក់។ ខ្ញុំពិតជាសប្បាយចិត្តដែលអ្វីៗដំណើរការបានតាមគម្រោង។” អ្នកចាត់ការស្ដីទីរូបនេះបន្ថែម។
Ronaldo បន្តការរកគ្រាប់បាល់បញ្ចូលទីគ្រប់ការប្រកួតនៅ UEFA Champions League ពេលគេទាត់ផុតដៃអ្នកចាំទី Geronimo Rulli ដែលបានភ្លាត់ស្នៀតក្នុងការបញ្ជូនបាល់ដល់មិត្តរួមក្រុម។ Fred ចូល press យកបាល់ ហើយក៏ខ្ទាតដល់ CR7 ទាត់បញ្ចូលទីតែម្ដង។
ចំណែក Fred វិញបានទាត់ចូលមុំផ្នែកខាងលើ។ ដូច្នេះ Man UTD មាន១០ពិន្ទុពីការប្រកួត៥លើក ច្រើនជាង Villarreal ៣ពិន្ទុ និងលើ Atlanta ៤ពិន្ទុ៕