Heung Min-Son ទទួលបានសាររើសអើងពូជសាសន៍ក្រោយ Spurs ចាញ់ Man United យប់មិញ
ខ្សែប្រយុទ្ធ Heung Min-Son បានទទួលសាររើសអើងពូជសាសន៍ក្រោយ Tottenham Hotspurs បរាជ័យក្រោមថ្វីជើង Manchester United ៣ទល់នឹង១កាលពីយប់មិញ។
មូលហេតុដែលធ្វើឱ្យមានរឿងនេះកើតឡើងគឺដោយសារតែ ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានទង្គិចគ្នាជាមួយខ្សែបម្រើ Scott McTominay ដែលធ្វើឱ្យគ្រាប់បាល់ដំបូងរបស់ក្រុមបិសាចក្រហមត្រូវបានបដិសេធពីសំណាក់លោកអជ្ញាកណ្តាល។
យ៉ាងណាក្តី ក្រោយបញ្ចប់ការប្រកួតភ្លាមៗ Tottenham Hotspurs ក៏បានចេញសេចក្តីថ្លែងការណ៍ ដោយបង្ហើបថាមានសមាជិកមួយរូបត្រូវបានទទួលបានសារបែបរើសអើង ប៉ុន្តែក្លឹបជាមួយក្របខ័ណ្ឌ Premier League នឹងនៅគាំទ្រគេជានិច្ច។
គួរឱ្យដឹងថា នៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ននេះកំពុងតែប្រឈម មុខនឹងការ រើសអើងពូជសាសន៍ ក៏ដូចជាពណ៌សម្បុរយ៉ាងច្រើន ដោយកីឡាករជាច្រើនបានធ្វើទាមទាររកយុត្តិធម៌ផ្ទាល់ខ្លួនផងដែរ។