គ្រូអង់គ្លេសចង់ឲ្យ Henderson លេងឲ្យបានច្រើននៅក្លិបដើម្បីជាប់ជម្រើសជាតិ
អ្នកចាំទី Dean Henderson អាចនឹងចាកចេញពី Manchester United លើលក្ខខណ្ឌខ្ចីទៅកាន់ក្លិបណាមួយដើម្បីឱកាសលេងកាន់តែច្រើន។
ការវិលត្រលប់ទៅ Old Trafford ក្រោយបញ្ចប់ការលេងលើលក្ខខណ្ឌខ្ចីនៅ Sheffield United ក៏ធ្វើឲ្យ Henderson រីករាយដែរ ទោះត្រឹមជាដៃទីពីរបន្ទាប់ពី David de Gea។ យ៉ាងណា លោក Gareth Southgate អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសអះអាងថា ប្រសិនបើចង់បានឱកាសជាដៃទីមួយនៅជម្រើសជាតិ Henderson ត្រូវធ្វើយ៉ាងណាបានលេងឲ្យទៀងទាត់នៅកម្រិតក្លិប។
យោងតាម ESPN អ្នកចាំទីវ័យក្មេងខាងលើអាចនឹងត្រូវបានដាក់ឲ្យក្លិបផ្សេងខ្ចី។ ការលេងបានទៀងទាត់អាចធ្វើឲ្យគេមានលទ្ធភាពជាប់ដៃទីមួយនៅជម្រើសជាតិអង់គ្លេសជំនួស Jordan Pickford ដែលហាក់ធ្លាក់គុណផលនៅ Everton។
គួរដឹងដែរថា Pickford ត្រូវបាន Man UTD ឲ្យ Sheffield United ខ្ចីពីររដូវកាល និងបានត្រលប់ទៅបិសាចក្រហមវិញនៅដើមរដូវកាលថ្មីនេះ។ គេត្រូវបានកោះហៅចូលក្រុមធំជម្រើសជាតិអង់គ្លេសលើកដំបូងនៅខែតុលា ឆ្នាំ២០០៩ តែមិនដែលបានចូលចាប់ក្នុងការប្រកួតណាមួយឡើយ៕