គម្រោងប្រណាំង F1 នៅវៀតណាមស្ថិតក្នុងមន្ទិលក្រោយចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ម្នាក់
ផែនការរៀបចំការប្រណាំងរថយន្ដ Formula One លើកដំបូងនៅឆ្នាំ២០២១ខាងមុខ ទំនងមិនអាចកើតឡើងឡើយ ក្រោយមន្ត្រីជាន់ខ្ពស់ម្នាក់ត្រូវបានចាប់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន AFP រាយការណ៍នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា។
លោក Nguyen Duc Chung ដែលជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សកុម្មុយនីស្ដវៀតណាមនៅក្រុងហាណូយត្រូវបានចាប់ខ្លួនកាលខែសីហា ពាក់ព័ន្ធនឹងអំពើពុយរលួយ។ លោកគឺជាអ្នកគាំទ្រដ៏ពេញទំហឹងម្នាក់ក្នុងកីឡាប្រណាំងកាំជ្រួចលើវាលរាបនេះ។
ប្រភពស្និទ្ធមួយបានប្រាប់ AFP ថា ប្រសិនបើគ្មានលោក Chung ទេ នោះការប្រណាំងនៅហាណូយទំនងមិនអាចកើតឡើងទេ។
តាមពីត Vietnamese Grand Prix គ្រោងរៀបចំម្ដងដែរនៅខែមេសា តែក្រោយមកក៏ពន្យារ និងឈានដល់ការលុបចោលតែម្ដងដោយសារជំងឺកូវីដ១៩។
ការចាប់ខ្លួនលោក Chung គឺពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងរៀបចំការប្រកួត Formula One នេះ។
រដ្ឋាភិបាលវៀតណាមមានបំណងបង្កើតឲ្យមានការប្រកួតនេះដើម្បីបង្ហាញពីការរីកចម្រើននៃសេដ្ឋកិច្ចវៀតណាម ដោយបានចុះកិច្ចសន្យារយៈពេល១០ឆ្នាំជាមួយ F1 មានតម្លៃ៦០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕