Martin Braithwaite មានបទពិសោធន៏លេងនៅពានរង្វាន់ធំៗក្នុងតំបន់អឺរ៉ុបតិចតួចណាស់
ថ្មីៗនេះក្រុមយក្ស FC Barcelona បាននាំយកខ្សែប្រយុទ្ធជើងថ្មីមួយរូបទៀតមកជំនួសប្រព័ន្ធប្រយុទ្ធដែលកំពុងត្រូវការជាចាំបាច់។ Martin Braithwaite ជាកីឡាករជនជាតិដេណឺម៉ាកដែល Barcelona ទិញយកពី Leganes មិត្តរួមលីកនៅ La Liga ក្នុងតំលៃ ១៨លានផោន។
បច្ចុប្បន្ន Braithwaite មានវ័យ២៨ឆ្នាំមិនសូវជាមានបទពិសោធន៏នៅក្លឹបធំៗក្នុងតំបន់អឺរ៉ុបនោះទេ កើតចេញពីឈុតយុវជនរបស់ក្រុម Esbjerg fB អំឡុងឆ្នាំ ២០០៧ដល់២០០៩ ហើយមានឳកាសលេងក្នុងឈុតធំក្នុងឆ្នាំ ២០០៩ដល់២០១៣ បាន៨៩ប្រកួតនិងស៊ុតចូល១៧គ្រាប់ទើបផ្លាស់ចេញទៅលេងនៅក្លឹបផ្សេងៗជាច្រើនដូចជា៖
– Toulouse: ១៣៦ប្រកួត ៣៥គ្រាប់
– Middlesbrough: ៣៦ប្រកួត ៨គ្រាប់
- Bordeaux: ១៤ប្រកួត ៤គ្រាប់
- Leganes: ៤៣ប្រកួត ១០គ្រាប់
ចាប់តាំងពីឆ្នាំ២០១៣មកដល់ពេលនេះ Martin Braithwaite កំពុងលេងអោយក្រុមជំរើសជាតិដេណឺម៉ាកបាន ៣៩ប្រកួតនិងស៊ុតបញ្ចូលទីបាន ៧គ្រាប់។ សមទ្ធិផលដែលទទួលបានសំរាប់កីឡាកររូបនេះ មិនសូវជាច្រើននោះទេ ធ្លាប់ឈ្នះពាន Dennis Cup និង First Division ម្តងប៉ុណ្ណោះជាមួយ Esbjerg កាលពីឆ្នាំ ២០១១ដល់២០១៣។
សំរាប់ការបង្ហាញខ្លួនប៉ុន្មានថ្ងៃប៉ុនអោយក្រុមអ្នកមានបុណ្យ Braithwaite បានភ្លាត់ស្នៀតក្នុងការត្រេសបាល់ ដែលធ្វើអោយប្រិយមិត្តមិនសូវមានជំនឿចិត្តលើសមត្ថភាពក្នុងការបង្ហាញខ្លួនរបស់គេនោះទេ៕