ខ្សែប្រយុទ្ធជប៉ុន Honda ជាគ្រូជម្រើសជាតិកម្ពុជា
សហព័ន្ធបាល់ទាត់កម្ពុជាបានបង្ហាញមុខគ្រូបង្វឹកថ្មីដែលត្រូវដឹកនាំក្រុមគោព្រៃកម្ពុជាក្នុងព្រឹត្តិ្កការណ៍ ធំៗ ជាពិសេសពានរង្វាន់ AFF Suzuki Cup នាពេលខាងមុខ ។
ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Keisuke Honda ត្រូវបានកម្ពុជាផ្តល់សេចក្តីទុកចិត្តអោយធ្វើជាអ្នកចាត់ការទូទៅក្នុងក្រុមជម្រើសជាតិបាល់ទាត់កម្ពុជារយៈពេល២ឆ្នាំ ខណៈអតីតកីឡាករ AC Milan មិនបានដឹកនាំផ្ទាល់ ច្រើននោះទេ ព្រោះរូបគេជាប់កិច្ចសន្យាជាកីឡាកររបស់ក្លិប Melbourne city របស់អូស្ត្រាលី ។
កីឡាករដែលមានបទពិសោធជាកីឡាករនៅតំបន់អឺរ៉ុបរូបនេះស្វែងយល់បានច្រើននៅ ប្រទេសកម្ពុជា ពោលជាម្ចាស់ក្លិបសូលទីឡូអង្គរនៅខេត្តសៀម និងធ្លាប់មកកម្ពុជាច្រើនដងរួចមកហើយ ។
នេះជាបទពិសោធដំបូងរបស់ Honda ក្នុងនាមជាគ្រូបង្វឹកក្រោយពេលរូបគេបានជួយអោយជម្រើសជាតិ ជប៉ុនឡើងដល់វគ្គ១៦ក្រុមចុងក្រោយនៅព្រឹត្តិការណ ៍World Cup 2018 ថ្មីៗកន្លងមកនេះ ៕