លី ភា ៖ ខ្ញុំឃើញទួនប៉េឡើងប្រកួតតាំងពីខ្ញុំនៅក្មេងមកម្ល៉េះ !
លី ភា ម្ចាស់ខ្សែក្រវាត់៤គ្រឿងបានបង្ហើបថាការពិតទៅ ទួនប៉េ ដែលជាដៃគូប្រកួតរបស់គេនៅ ថ្ងៃអាទិត្យ នេះជាអ្នកប្រដាល់ថៃមួយរូបមានបទពិសោធច្រើនឆ្នាំរួចមកហើយដែលធ្លាប់ឃើញ ប្រកួតនៅស្រុកថៃតាំងពីរូបគេនៅក្មេងមិនទាន់ចូលហាត់ប្រដាល់មកម្ល៉េះ ។
អ្នកប្រដាល់ខេត្តបាត់ដំបងបានអោយដឹងថា ៖ ខ្ញុំធ្លាប់ឃើញទួនប៉េប្រកួតតាំងពីខ្ញុំមិនទាន់ចូលហាត់ ប្រដល់ គាត់ជាកីឡាករបទពិសោធច្រើនឆ្នាំហើយមានក្បាច់ធ្ងន់មួយៗតែច្បាស់ ។
លី ភា ដែលកីឡាករល្បីល្បាញចេញពីប្រទេសថៃ ក្រោយពេលរូបគេទៅធ្វើការនិងហាត់ហើយប្រកួត នៅទីនោះជិត២ឆ្នាំកន្លងមក ។ នៅថ្ងៃអាទិត្យ ទី ១២ សីហា នេះនាសង្វៀន ស៊ី អ៊ីន ស៊ី រូបគេបានប្រកួតចាញ់ ទួនប៉េ ក្រោយធ្វើការប្រកួតចំនួន ពេញ៥ទឹក ៕