
ឡុង សំណាង ប៉ះ ស្តាប៊យ នៅសង្វៀន Super Champ
កីឡាករគុនខ្មែរ សែម ណាង ( ឡុង សំណាង ) នឹងចេញទៅប្រកួតនៅទឹកដីប្រទេសថៃនាទីក្រុងបាងកក ក្នុង កម្មវិធី Muay Thai Super Champ ដោយត្រូវប៉ះជាមួយតារាប្រចាំសង្វៀននេះគឺ ស្តាប៊យ ដែលធ្លាប់ជួបកីឡាករគុនខ្មែរច្រើននាក់រួចមកហើយ ។
យោងតាមអ្នកដឹកនាំកីឡាករបរទេសទៅប្រកួតនៅសង្វៀននេះលោក Farshad Khatiri បានបង្ហើបថា លោកបាននាំកីឡាករគុនខ្មែរ ឡុង សំណាង ទៅចូលរួមការប្រកួតនោះដោយប៉ះជាមួយកីឡាករថៃ ស្តាប៊យ នៅថ្ងៃអាទិត្យ ទី ៨ សប្តាហ៍ក្រោយនេះ ។
កីឡាករថៃ ស្តាប៊យ ធ្លាប់ស្មើពិន្ទុជាមួយកីឡាករ យ៉េន ឌីណា និងចុងក្រោយនេះគេបានយកឈ្នះពិន្ទុលើ កីឡាករគុនខ្មែរ ធន់ ចាន់តាក់ ។ ក្រៅពីការប្រកួតគូនេះនៅកីឡាករខ្មែរចំនួន៣នាក់ទៀតត្រូវប្រកួត ក្នុងកម្មវិធីនេះដូចជា យ៉ុន ដារ័ត្ន , លៀង សុខលាភ និង សុខ ជាទីន ៕