
តោះ! មកដឹងអំពីសមត្ថភាពខ្លះៗរបស់កីឡាករ ស័ក្តមុងខុន ដែលជាដៃគូរបស់ ឡៅ ចន្រ្ទា
សប្តាហ៍នេះនាយសង្ហាគុនខ្មែរ ឡៅ ចន្រ្ទា ត្រូវបំពេញភារកិច្ចរបស់ខ្លួនតាមរយៈការប្រកួតជាមួយកីឡាករថៃ ស័ក្តមុងខុន ម៉មឿនផូនថង ដែលជាកីឡារមួយរូបល្អគ្រប់ក្បាច់ ហើយក៏ធ្លាប់បង្ហាញខ្លួនក្នុងសង្វៀនល្បីៗក្នុងទីក្រុងបាំងកកផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជំនាន់កីឡាកររូបនេះពេញខ្លាំងគឺនៅចន្លោះគីឡូ ៦៥ ទៅ ៦៧ តែបច្ចុប្បន្ននេះ ស័ក្តមុងខុន ក៏រៀងធ្លាក់ទំរង់ប្រកួតខ្លះៗប៉ុន្តែនៅខ្លាំង ដោយរូបគេធ្លាប់ប្រកួតចាញ់ ស៊ឺបម៉ឺន និង កង មឿងឆាង តែក៏ធ្លាប់វ៉ៃ រ៉ារឿង ឲ្យសន្លប់ធំដោយសារកែងរបស់គេក្នុងទឹក៣នាទឹកដីរបស់គេដែរ នេះបើយោងតាមការរៀបរាប់ប្រាប់ពីសំណាក់ប្រិយ៍មិត្តគាំទ្រគុនខ្មែរនៅខេត្តបន្ទាយមានជ័យ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បើយើងប្រៀបធៀបរវាងកីឡាករ ឡៅ ចន្រ្ទា និង ស័ក្តមុងខុន គឺកីឡាករថៃអាចមានប្រៀបជាងយើងខ្លះៗ ដោយយោងទៅលើកីឡាករថៃមួយនេះចេះវៃគ្រប់សព្វ មិនថាម៉ាត់ កែង ទាត់ និង ធាក់ សុទ្ធតែអាចប្រើការបាន រីឯអាសង្ហារបស់យើងវិញ ភាគច្រើនគឺល្អចាប់ និងប្រើក្បាច់ពោះថ្លាន់ជាអាវុធពិឃាដដ៏មានប្រសិទ្ធភាព ប៉ុន្តែបើដៃគូល្អចាប់ដែរនោះ នាយសង្ហាគុនខ្មែររបស់យើងអាចនឹងឡេះឡះជាមិនខាន។ តែទោះបីជាយ៉ាងណាក៏ដោយ ជូនពរគុនខ្មែររបស់យើងទទួលបានជោគជ័យសម្រាប់ការប្រកួតដែលធ្វើឡើងនៅថ្ងៃអាទិត្យក្នុងសង្វៀន CNNដោយផ្សាយផ្ទាល់ចាប់ពីម៉ោង ២ និង ៤៥នាទីរសៀលតទៅ រួមជាមួយនឹងការប្រកួតគូពិសេសៗជាច្រើនទៀត៕

រូបភាព ៖ CBS SPORT