ឧកញ៉ា ស្រី ចាន់ថន បញ្ជាក់ពីការចូលរួមរបស់នៅ ស្រីពៅ ជាមួយក្លិប KKIF
អ្នកប្រដាល់នារី នៅ ស្រីពៅ នឹងចូលរួមជាមួយក្លិប Kun Khmer International Fight របស់លោកឧកញ៉ា ស្រី ចាន់ថន។ នេះជាការបញ្ជាក់របស់លោកដោយផ្ទាល់ ក្រោយទទួលដំណឹងថា ស្រីពៅ ខកខានទទួលបានការចាប់គូច្រើនខែមកហើយ។
លោកឧកញ៉ា ស្រី ចាន់ថន បានសរសេរលើទំព័ររបស់ខ្លួនៅថ្ងៃអង្គារ ទី០៥ ខែមីនា បែបនេះ “៖ ល្ងាចនេះខ្ញុំបានអញ្ជើញកីឡាការនី នៅ ស្រីពៅ ដើម្បីជជែកពីបញ្ហាប្រឈមដែលប្អូនស្រីកំពុងជួបការលំបាក។ បន្ទាប់ពីមានបញ្ហាចាប់គូរមិនបាន ឥឡូវប្អូនស្រីនឹងចូលរួមជាមួយគ្រួសារ KKIF ហើយ។ ខ្ញុំបាទនឹងទុកពេលវេលាការហ្វឹកហាត់សម្រាប់ប្អូនស្រីដើម្បីត្រៀមខ្លួនឲ្យបានពេញលេញមុនពេលឡើងសង្វ្រៀន។”
គួរដឹងដែរថា នៅ ស្រីពៅ ខកខានឡើងប្រកួតប្រមាណមួយឆ្នាំហើយ ហើយបច្ចុប្បន្ននាងកំពុងធ្វើការខាងក្រៅបន្ថែមដើម្បីរកចំណូលចិញ្ចឹមជីវិត៕