![](https://www.msrsport.com/wp-content/uploads/2019/07/Untitled-2.jpg)
ឡៅ ចិត្រា ប៉ះ ហ្វុនលួង សប្តាហ៍នេះ
យោងតាមកម្មវិធីគ្រប់គ្រឿងរឿងកីឡារបស់ស្ថានីយទូរទស្សន៍ MYTV បានបង្ហាញថាបើមិនមានការប្រែប្រួលទេអ្នកប្រដាល់គុនខ្មែរកំពុងឡើងសមត្ថភាព ឡៅ ចិត្រា និងប៉ះកីឡាករថៃដែលមកប្រកួតស្រុកខ្មែរ មិនដែលចាញ់ ហ្វុនលួង ក្នុងសប្តាហ៍នេះក្នុងកម្មវិធី កម្ពុជាសង្វៀនគុនខ្មែរ ម៉ោង ៨ព្រឹក ។
![](https://www.msrsport.com/wp-content/uploads/2019/02/02-1.jpg)
ហ្វុនលួង និង ឃីម ឌីម៉ា
ឡៅ ចិត្រា ពីរប្រកួតចុងក្រោយនេះផ្តួលដៃគូមិនអោយផុតដល់ទឹក៣នោះទេ ដោយវ៉ៃអោយ យ៉តកុសុន សន្លប់ទឹកទី២ និងផ្តួលកីឡាករថៃ ភិតថង សន្លប់ត្រឹមទឹកទី២ផងដែរ ។ ចំណែក ហ្វុនលួង មកប្រកួត នៅសង្វៀន CBS មិនដែលចាញ់នោះទេ ក្នុងនោះគេធ្លាប់ឈ្នះជើងខ្លាំងខ្មែរជាច្រើនដូចជា ឃុន ឌីម៉ា ផល សោភ័ណ្ឌ (ពីរដង) ផាន់ គ្រាន់ និង ឡុង សំណាង ជាដើម ៕
![](https://www.msrsport.com/wp-content/uploads/2018/08/3-3.jpg)
ផល សោភ័ណ្ឌ និង ហ្វុនលួង
![](https://www.msrsport.com/wp-content/uploads/2018/06/04-1.jpg)
ហ្វុនលួង ប្រកួតជាមួយ ឡុង សំណាង នៅសង្វៀន ISI Palm