
សមាជិក ភ្នំពេញក្រោន ទៅហ្វឹកហាត់យកកម្លាំងនៅក្លិបប្រដាល់របស់បារាំងបេះដូងខ្មែរ
ក្លិបជើងឯកលីហ្គកំពូលរបស់កម្ពុជា៦សម័យភ្នំពេញក្រោនបានដឹកនាំសមាជិករបស់ខ្លួនទៅហ្វឹកហាត់ ពង្រឹងសមត្ថភាពផ្នែកកម្លាំង នៅក្លិប prodal fight & fitness studio របស់អ្នកប្រដាល់បារាំង ស្រលាញ់គុនខ្មែរ Derek Bidaut ។
នេះជាការហ្វឹកហាត់របស់ភ្នំពេញក្រោនត្រៀមការប្រកួតប្រជែងនៅលីហ្គកំពូលកម្ពុជានាដូវកាលថ្មី ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Leonardo Victorino ដែលលោកបាននាំចូលកីឡាករថ្មីៗជាច្រើនរូប ផងដែរ ។
បារាំងបេះដូងខ្មែរ Derek Bidaut បានមករស់ស្រុកខ្មែរតាំងពីឆ្នាំ២០០៨ និងបានចាប់ចិត្តស្រលាញ់ និងហាត់គុនខ្មែរ រឺ គុនល្បុក្កតោ រហូតឈានដល់បើកក្លិប prodal fight & fitness studio ដែលតែតែង បើកអោយអ្នកកីឡាចូលហាត់មិនយកប្រាក់ដូចជាកីឡាករគុនខ្មែរ រឺ កីឡាករបាល់ទាត់ ជាដើម ។

Derek Bidaut
ក្លិបប្រដាល់នេះ មានសេវាកម្មជាច្រើនទៀត ដូចជាហាត់ប្រាណដើម្បីសុខភាព, ស្ទីម , យ៉ូហ្គា និងទទួលសិស្សដែលចង់ហាត់ដើម្បីឡើងប្រកួត ដើម្បីរាងស្អាត រឺសម្រកគីឡូជាដើម ។ ក្លិបដែលឈ្មោះថា (ប្រដាល់ ) នេះលោកនឹងបើកសម្ភោធជាផ្លូវការណ៍កាលពីថ្ងៃទី ១ កញ្ញា ដែលមាន អាសយដ្ឋានស្ថិតនៅផ្លូវ ៥៩៨ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ៕