
ឌីម៉ា, ចិត្រា , សុខហ៊ុច និង ម៉ឺន សុភា ពិតជាទៅប្រកួតនៅបារាំងមែន

មាស សុខគ្រី
តាមការបញ្ជាក់របស់មន្ត្រីសហព័ន្ធប្រដាល់គុនខ្មែរកីឡាករគុនខ្មែរចំនួន៤រូបពិតជាចេញទៅប្រកួតនៅ ប្រទេសបារាំងនៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០១៨ ខាងមុននេះប្រាកដមែន ។លោក មាស សុខគ្រី ប្រធានគណៈកម្មាការសហព័ន្ធប្រដាល់គុនខ្មែរបានអោយដឹងថាកីឡាករគុនខ្មែរ មាន ឃីម ឌីម៉ា , ឡៅ ចិត្រា , មឿន សុខហ៊ុច និង ម៉ឺន សុភា នឹងត្រូវចេញទៅប្រកួតនៅប្រទេសបារាំង ខណៈការប្រកួតជាមួយកីឡាករណា និង ពេលវេលាប្រកួតមិនទាន់ច្បាស់នោះទេ ។
សម្រាប់កីឡាករនាគខ្មៅ ឃីម ឌីម៉ា ឡៅ ចិត្រា មឿន សុខហ៊ុច ជាលើកទីមួយសម្រាប់គេដែលបានទៅ ប្រកួតនៅប្រទេសបារាំង ខណៈ ម៉ឺន សុភា ធ្លាប់ទទួលខ្សែក្រវាត់នៅបារាំងម្តងហើយ គ្រាដែលគេ រួមដំណើរជាមួយ សេន ប៊ុនថេន និង ឡៅ ចន្ទ្រា ប្រកួតនៅទីនោះ ។
តាមការបញ្ជាក់បង្ហាញការប្រកួតមានឈ្មោះថា RAHO FIGHT ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៦ ល្ងាច ( ម៉ោងនៅប្រទេសបារាំង) ។ ព័ត៌មានលំអិតជុំការប្រកួតនេះ MSR SPORT នឹងបញ្ជាក់ជូនបងប្អូនពេលក្រោយទៀត ៕