ប្រដាល់សកលរបស់ខ្មែរយើងគឺមិនអាចប្រៀបធៀបជាមួយប្រទេសជិតខាងយើងបានទេសូម្បីតែ១ភាគរយ
ទាំងនេះគឺជាសំដីរបស់បងប្រុស Jack Thy ដែលជាអ្នកស្នេហាកីឡាប្រដាល់១រូបនៅក្នុងស្រុកខ្មែរ ហើយក៏ជាអតីតកីឡាករគុនខ្មែរ១រូបផងដែរ។ លោក Jack Thy ក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនបន្ថែមទៀតថា សព្វថ្ងៃនេះ ខាងសហព័ន្ធប្រដាល់សកលមិនដែលបានរៀបចំអោយមានការប្រកួតនៅក្នុងស្រុកទាល់តែសោះ(ឡើងប្រកួតតាមប៉ុស្តិ៍រាល់សប្តាហ៍) បើអាចប៉ុស្តិនៅក្នុងស្រុកយើងគួរតែបង្កើតអោយមានការប្រកួតប្រដាល់សកលមួយទៅពីរគូរក្នុងមួយសប្តាហ៌ ឬមួយបង្កើតការដណ្តើមខ្សែរក្រវ៉ាត់ដូចប្រដាល់គុនខ្មែរដែរ ។ មិនយូរមិនឆាប់ទេប្រដាល់សកលយើងនឹងខ្លាំងដូចប្រទេសជិតខាងយើងជាមិនខានឡើយ ហើយបើយើងទាំងអស់គ្នាមិនខ្វល់ពីរឿងហ្នឹងទេគឺប្រដាល់សកលយើងនឹងមិនមានអីអួតនៅ Sea Game ទៀតទេ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
នៅពេលកីឡាប្រដាល់សកលខំហាត់ខ្លាំងតែមិនមានការប្រកួតដកស្រង់បច្ចេកទេសឲ្យបានញឹកញាប់ទេគឺស្មើរនឹងការដែលមានកាំបិតល្អតែកាប់មិនមុតដូច្នោះចឹងដែរ ។ ខ្ញុំតែងតែលឺថាខាងសហព័ន្ធប្រដាល់សកលតែងតែប្រូមូលផ្តុំកីឡារកប្រដាល់សាកលដើម្បីហ្វឹហាត់ត្រៀមស៊ីហ្គេម ត្រៀមយ៉ាងម៉េច ? បើកីឡារកយើងម្នាក់ៗមិនដែលបានប្រកួតឲ្យបានជោគជាំនៅលើសង្វៀនផងនោះ ហើយបើយើងគ្រាន់តែហ្វឹកហាត់តែមិនសូវដែលបានប្រកួតសោះ តើឲ្យកីឡារកសកលរបស់យើងអាចឈ្នះគេយ៉ាងម៉េចកើត ? ការធ្វើដូច្នោះគឺប្រៀបបាននឹងយកមាន់ថ្មីឬមាន់ងាប់ទៅជល់នឹងមាន់រស់នៅពេលដែលកីឡារកយើងទៅប្រកួតជាមួយគេនៅលើឆាកអន្តរជាតិ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមបញ្ជាក់ថា ក្រោយពីសហព័ន្ធប្រដាល់សកលកម្ពុជា បានបញ្ជូនកីឡាករ កីឡាការិនី ទៅចូលរួមប្រកួតនៅអាស៊ីហ្គេម ដែលប្រទេសថៃរៀបចំធ្វើជាម្ចាស់ផ្ទះ គឺកីឡាករ កីឡាការិនីកម្ពុជា ប្រកួតចាញ់ទាំងអស់ក្នុងជុំដំបូង សូម្បីតែ ពេជ្រ ម្ទេសខ្មាំង ដែលជាម្ចាស់មេដាយសំរិទ្ធ កាលពីប្រកួតស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី ក៏មិនអាចឆ្លងផុតជំុទី១ ខណៈដែល វី ស្រីខូច និង នៅ ស្រីពៅ សុទ្ធតែប្រកួតចាញ់គេទាំងអស់ ម្លោះហើយបានជាមានប្រិយ៍មិត្តជាច្រើននាក់បានរិះគន់ធន់ទៅកាន់សហព័ន្ធប្រដាល់សកលកម្ពុជាថាគ្មានលទ្ធភាពក្នុងការដឹកនាំ៕