Felix ៖ បើកីឡាករខ្មែរក្នុងស្រុកល្អគ្រប់គ្រាន់ ម្ល៉េះជម្រើសជាតិបានលទ្ធផលល្អហើយ
“បើកីឡាករខ្មែរក្នុងស្រុកល្អគ្រប់គ្រាន់ ម្ល៉េះជម្រើសជាតិបានលទ្ធផលល្អហើយ” នេះជាការថ្លែងរបស់លោក Felix Dalmas គ្រូបង្គោលជម្រើសជាតិកម្ពុជា ដែលបានឆ្លើយតបទៅនឹងសំណួរថាតើវត្តមានកីឡាករចូលសញ្ជាតិនឹងប៉ះពាល់ដល់កីឡាករខ្មែរក្នុងស្រុកឬទេ។
គ្រូបង្គោលជម្រើសជាតិកម្ពុជាលើកឡើងបែបនេះមុនការប្រកួតជម្រុះ FIFA World Cup 2026 តទល់ប៉ាគីស្ថាន នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
គ្រូបង្វឹកជនជាតិអាហ្សង់ទីនទទូចថា គួរតែមានមោទកភាពលើកីឡាករចូលសញ្ជាតិព្រោះពួកគេក៏ចង់ជួយជម្រើសជាតិកម្ពុជាដែរ។
គួរដឹងដែរថា Yudai Ogawa កីឡាករដើមកំំណើតជប៉ុន និង Privat Mbarga ដើមកំណើតកាមេរូនត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាក្នុងការប្រកួតខែតុលា នេះ៕