Rooney យក O’Shea និង Cole ជាជំនួយការនៅ Birmingham
Birmingham City បានតែងតាំង Wayne Rooney ជាគ្រូអ្នកចាត់ការថ្មី។
អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ ៣៧ ឆ្នាំរូបនេះបានចូលរួមជាមួយក្លិបនៅ Championship ក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំកន្លះ។
Rooney ជំនួសដំណែងលោក John Eustace ដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃចន្ទបន្ទាប់ពីការដឹកនាំរយៈពេល១៥ខែ។
ការតែងតាំងអតីតខ្សែប្រយុទ្ធ Everton និង Manchester United គឺជាការផ្លាស់ប្តូរអ្នកចាត់ការលើកដំបូងដែលធ្វើឡើងដោយម្ចាស់ថ្មីShelby Companies Limited ចាប់តាំងពីពួកគេបានចូលកាន់តំណែងក្នុងខែកក្កដា។
Rooney ត្រូវបាន Ashley Cole និង John O’Shea ក្នុងនាមក្រុមការងារបង្វឹក។ ចំណែក លោក Carl Robinson និងលោក Pete Shuttleworth ក៏នឹងក្លាយជាផ្នែកមួយនៃក្រុមការងាររបស់ Rooney បន្ទាប់ពីអ្នកទាំងពីររួមក្រុមនៅ DC United៕