លោក Jurgen Klopp ថា លោក Pep Gaurdiola មិនអាចពឹងលើកីឡាករតែម្នាក់នេះបានទេ
លោក Jurgen Klopp គ្រូបង្វឹក Liverpool បានលើកឡើងថា ទោះខ្សែប្រយុទ្ធវ័យក្មេង Erling Haaland មានទេពកោសល្យខ្លាំង ប៉ុន្តែក្រុម Manchester City ដែលស្ថិតក្រោមការដឹកនាំរបស់ លោក Pep Guardiola មិនអាចពឹងផ្អែកលើកីឡាករតែម្នាក់នេះឡើយ។
Man City ដែលជាគូរប្រជែងជាមួយ Liverpool សម្រាប់ពានរង្វាន់ Premier league រដូវកាលនេះ បានប្រកាសយល់ព្រមកិច្ចព្រមព្រៀងជាមួយក្លិប Borussia Dortmund ក្នុងការផ្ទេរយក Haaland មកទឹកដីកីឡដ្ឋាន Etihad Stadium នាដើមកក្កដាខាងមុខ។
កីឡាករវ័យ២១ឆ្នាំ រកបាន២៨គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ២៩ប្រកួតនៅ Dortmund នឹងត្រូវមកបំពេញតំបន់ប្រយុទ្ធជួរមុខរបស់ Man City ចាប់ពីរដូវកាល ២០២២-២៣ ទៅ។ ទោះជាយ៉ាងនេះ លោក Klopp ក៏បានទទួលស្គាល់ទេពកោសល្យ Haaland ហើយលោកបានបញ្ជាក់ថា Man City នឹងផ្លាស់ប្តូរទម្រង់លេងរបស់កីឡាករន័រវែសនេះ ជាជាងការសម្របខ្លួនរបស់គេ។
The Nightmare