Calvert-Lewin បញ្ជាក់ពីឈ្មោះអ្នកនៅពីក្រោយដែលធ្វើឱ្យខ្លួនបង្ហាញទម្រង់លេងបានល្អនាពេលនេះ
(BC-99)
ខ្សែប្រយុទ្ធ Domnic Calvert-Lewin របស់ក្រុម Everton បានសារភាពថាគាត់ទទួលបានការជឿជាក់យ៉ាងខ្លាំងពីសំណាក់អ្នកចាត់ការ Carlo Ancelotti ។
Calvert-Lewin បានស្ថិតក្នុងទម្រង់លេងគួរឱ្យចាប់អារម្មណ៍នៅរដូវកាលនេះដោយរកបាន ១២ គ្រាប់នៅក្នុងលីក។ រូបគេបានក្លាយជាចលករដ៏ល្អរបស់ក្រុម Toffees ដែលបានតស៊ូយ៉ាងស្វិតស្វាញក្នុងការប្រកួតយកឈ្នះដោយលទ្ធផល 2-1 ទៅក្រុមម្ចាស់ផ្ទះ Leeds United កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។
ដោយឈរលើស្មារតីនាំក្រុម Everton ឱ្យជាក់ក្នុងចំណាត់ថ្នាក់កំពូលតារាងទាំង៤ Calvert-Lewin បាននិយាយឱ្យដឹងការរកឱ្យបាន៣ពិន្ទុពីក្រប់ការប្រកួតវាគឺជារឿងដ៏សំខាន់។
មានការលើកឡើងថា Calvert-Lewin នៅរដូវកាលនេះបានបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួនក្នុងការជួយ Everton ខណៈដែលសមីខ្លួនបានឧទ្ទិសស្នាដៃនេះទៅឱ្យលោក Carlo Ancelotti ដែលជាគ្រូបង្វឹកដែលបានជួយជ្រោមជ្រែងនិងផ្តល់ទំនុកចិត្តយ៉ាងពេញលេញដល់រូបគេ។ នេះជាមូលហេតុមួយដែលអ្នកទាំងអស់គ្នាបានឃើញការប្រែប្រួលទម្រង់លេងរបស់ Calvert-Lewin យ៉ាងដូច្នេះ។