ភ្នំពេញក្រោនឈរលេខ២ល្អក្នុងតំបន់អាស៊ាននៅ AFC Cup
ក្រោយឈ្នះ Shan United ដោយលទ្ធផល៤ទល់នឹង០ ភ្នំពេញក្រោន បានបន្តឈរលេខ២ក្នុងពូល F ដោយមាន៦ពិន្ទុ ស្មើក្រុមកំពូលតារាង Mcarthur របស់អូស្ត្រាលី។
លទ្ធផលនេះក៏បានធ្វើឱ្យក្រុមជើងឯកលីគកំពូលកម្ពុជាឈរលេខ២ល្អក្នុងតំបន់អាស៊ាននៅ AFC Cup ច្រើនជាង Terengganu របស់ម៉ាឡេស៊ី២ពិន្ទុ និង Hai Phong របស់វៀតណាម៣ពិន្ទុ។
ភ្នំពេញក្រោននឹងប៉ះ Mcarthur របស់អូស្ត្រាលី នៅថ្ងៃទី២៤ ខែតុលា នៅស្តាតអូឡាំពិក៕