គ្រូបង្វឹកហូឡង់ព្រមាន Van de Beek ឱ្យចេញពី Man United បើសិនជាចង់មានឈ្មោះលេង Euro 2020
គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ Frank de Boer បានផ្តល់ដំបូន្មានដល់ខ្សែបម្រើ Van de Beek ឱ្យចាកចេញពី Manchester United នៅខែមករានេះ។
ការលើកឡើងបែបនេះគឺដោយសារតែគ្រូបង្វឹកវ័យ៥០ឆ្នាំ ចង់ឱ្យខ្សែបម្រើខាងលើនេះមានឈ្មោះនៅក្នុងក្រុមជម្រើសជាតិហូឡង់ទៅលេងនៅព្រឹត្តិការណ៍ Euro 2020 ខាងមុខនេះ បន្ទាប់ពីរូបគេមិនសូវមិនមានវេលាគ្រប់គ្រាន់លេងនៅលើទីលានបានច្រើននារដូវកាលនេះនៅក្រុមបិសាចក្រហម។
ដោយឡែកគ្រូបង្វឹក Ole Gunnar Solskjer វិញបានធ្វើការបកស្រាយថា Van de Beek ពិតជាជួបបញ្ហាបន្តិចមែនក្នុងរដូវកាលដំបូងរបស់ខ្លួន ប៉ុន្តែរូបគេនឹងមានវត្តមានច្រើនជាបន្តទៀតក្នុងការប្រកួតផ្សេងៗ ព្រោះយើងបាននិយាយគ្នាច្រើនណាស់អំពីគម្រោងរបស់យើងនៅទីនេះ។
គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ UEFA Euro 2020 នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី១២ ខែកក្កដា ខាងមុខនេះដោយមាន១២ប្រទេសធ្វើជាម្ចាស់ផ្ទះ។