ចាន់ វឌ្ឍនាកា ស៊ុត៣គ្រាប់ម្នាក់ឯង ជួយឲ្យ បឹងកេត កក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រ (មានវីដេអូ Hili…)
ការប្រកួតដណ្តើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០១៩ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្លឹបបាល់ទាត់បឹងកេត បានកក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីបានប្រកួតឈ្នះក្លឹបបាលទាត់ វិសាខា ក្នុងលត្ធផល៤ទល់០ ស្របពេលដែលកីឡាករ ចាន់ វឌ្ឍនាកា ស៊ុតបញ្ជូលទីបាន៣គ្រាប់ម្នាក់ឯង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សម្រាប់ការប្រកួតរវាងក្រុមទាំង២ ត្រឹមវគ្គទី១ បឹងកេត នាំមុខរហូតដល់ ៣ គ្រាប់ដែល ចាន់ វឌ្ឍនាកា រកបាន ២ គ្រាប់គឺក្នុងនាទីទី៧ និងនាទី៣៨ ម៉ុន វ៉ាន់ដា ១គ្រាប់ក្នុងនាទី២៣។ ហើយគ្រាប់បាល់ទី៤ ក៏ដូចជាគ្រាប់បាល់ទី៣របស់ ចាន់ វឌ្ឍនាការ គឺស៊ុតបញ្ជូលទីនៅដើមតង់ទី២ ក្នុងនាទី៤៨ បន្ទាប់ពីអូសបាល់ទៅទាត់យ៉ាងល្អក្រោយការធ្វេសប្រហែសការញាក់របស់កីឡាករវិសាខា។
សូមបញ្ជាក់ថា រវាងព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ដែលប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា នៅម៉ោង ៦ ល្ងាច នៅពហុកីឡដ្ឋានជាតិ ក្នុងចំណោមក្រុមទាំង២នេះគឺត្រូវមាន១ក្រុមដែលត្រូវទៅជួប បឹងកេត នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០១៩៕
មានវីដេអូហាយឡាយ….
វីដេអូឡាយហាយ៖ ការប្រកួតរវាងក្រុម បឹងកេត Vs វិសាខា ៤-0
វីដេអូឡាយហាយ៖ ការប្រកួតរវាងក្រុម បឹងកេត Vs វិសាខា ៤-0
Posted by BTV Cambodia on Wednesday, September 18, 2019