
Alisson ស្រលាញ់ជីវិតនៅហង្សក្រហម Liverpool ព្រោះក្លឹបនេះចាត់ទុករូបគេដូចជាគ្រួសារ
(BC-99)
អ្នកចាំទី Alisson បានបង្ហាញពីអារម្មណ៍របស់គេដែលត្រូវបាន Liverpool ចាត់ទុកជាផ្នែកមួយនៃគ្រួសារ គេក៏បានអរគុណចំពោះការខិតខំប្រឹងប្រែងរបស់ក្លឹបក្នុងការជួយឱ្យគេមានជីវិតដ៏ស្រស់ស្រាយនៅ Merseyside ។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានរីករាយនឹងរដូវកាលដ៏ជោគជ័យជាមួយលោក Jurgen Klopp ចាប់តាំងពីបានផ្លាស់មកពី Roma កាលពីខែកក្កដាឆ្នាំ ២០១៨ ។
ការលើកពានរង្វាន់ក្របខ័ណ្ឌ Champions League នៅរដូវកាលដំបូងរបស់ខ្លួនថែមទាំងបានជួយឱ្យ Liverpool បញ្ចប់ការរង់ចាំរយៈពេល 30 ឆ្នាំដើម្បីឈ្នះពានរង្វាន់ Premier League នៅឆ្នាំនេះបានធ្វើអោយអ្នកចាំទីវ័យ ២៧ ឆ្នាំរូបនេះមានអារម្មណ៍ថាការសុម្រេចចិត្តរបស់មខ្លួនពិតជាត្រឹមត្រូវ។
Alisson បាននិយាយប្រាប់សារព័ត៌មានថា “សមិទ្ធិផលរបស់ខ្ញុំក្នុងវិស័យបាល់ទាត់ដែលសំរេចបានជាមួយក្លឹបដ៏អស្ចារ្យនេះគឺជាផ្នែកធំបំផុតនៃជីវិតរបស់ខ្ញុំជាពិសេសយើងមានមិត្តរួមក្រុមដែលស្រឡាញ់យកចិត្តទុកដាក់ចំពោះខ្ញុំដូចជាក្រុមគ្រួសា”។
ម្ចាស់ស្រោមដៃមាសទ្វីបអាមេរិចខាងត្បូងនិងពិភពលោករបស់ FIFA ឆ្នាំ២០១៩រូបនេះបាននិយាយទៀតថា “ ចាប់តាំងពីខ្ញុំបានមកដល់ទីនេះខ្ញុំមានអារម្មណ៍ថាទីនេះជាផ្ទះទី២ព្រមទាំងមានសមាជិកគ្រួសារដែលផ្តល់ភាពកក់ក្តៅដល់ខ្ញុំជាខ្លាំង។ អ្វីដែលខ្ញុំត្រូវគិតគឺមានតែខិតខំប្រឹងលេងអោយបានល្អ។ ពិតណាស់ខ្ញុំមិនមានអារម្មណ៍ថាមានក្លឹបផ្សេងដែលល្អជាងនេះនោះទេ”។