Juan Mata ចង់ចេញពី Man Utd ដើម្បីទៅកាន់ទឹកដីកំណើតរបស់ខ្លួនវិញ
កីឡាករខ្សែបម្រើប្រយុទ្ធក្រុមបិសាចក្រហម Manchester United គឺ Juan Mata ត្រូវបានគេរាយការណ៍ឲ្យដឹងថា កីឡាកររូបនេះចង់ចាកចេញពីក្រុមបិសាចក្រហមក្នុងរដូវក្តៅខាងមុខនេះ ហើយទៅរួមរស់ជាមួយក្លឹប At Madrid វិញ។ កីឡាករវ័យ៣០ឆ្នាំរូបនេះ បានចាកចេញពីតោខៀវ Chelsea មករួមរស់ជាមួយ Man UTD តាំងពីឆ្នាំ២០១៤មកម្លេះ ហើយក្រោមការដឹកនាំដោយលោក Ole Gunnar Solskjear ្Mata រំពឹងថា រូបគេនឹងអាចមានឪកាសបង្ហាញខ្លួនជាជម្រើស១១នាក់ញឹកញាប់ឲ្យក្រុម តែអ្វីៗត្រូវបានគិតខុសស្រឡះទៅវិញ ដោយភាគច្រើនរូបគេគឺអង្គុយនៅតែកៅអីបម្រុង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ចំណែកឯការសែត SPORT របស់អេស្ប៉ាញបានរាយការណ៍ថា Mata អាចនឹងវិលត្រឡប់ទៅក្របខណ្ឌ La Liga របស់អេស្ប៉ាញវិញ តែមិនមែនជាក្លឹកកំណើត Valancia របស់គេទេ តែគឺក្លឹប At Madrid ដែលបច្ចុប្បន្នក្រោមការដឹកនាំដោយលោក Diego Simeone ហើយលោកក៏មានបំណងចង់បាន Mata មកពង្រឹងប្រព័ន្ធកណ្តាលរបស់ក្លឹបផងដែរ៕