ច្បាស់ការហើយ! រាជរដ្ឋាភិបាលបញ្ជាក់អំពីការផ្តល់ប្រាក់រង្វាន់ជូនជ័យលាភីមេដាយមាសពិភពលោកកីឡាកាយវប្បកម្ម
បើយោងតាមការប្រកាសរបស់ក្រសួងព័ត៌មាន(AKP) បានឲ្យដឹងថា៖ កាលពីពេលថ្មីៗនេះ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតផ្លូវការ ដោយគាំទ្រក្រសួងអប់រំ យុវជននិងកីឡា ចំពោះការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ម្ចាស់ជ័យលាភីមេដាយមាសកីឡាកាយវប្បកម្មពិភពលោក ដោយអះអាងថា ក្រសួងបានអនុវត្តន៍ត្រឹមត្រូវហើយ។
ការចេញលិខិតគាំទ្រដោយបញ្ជាក់ជំហរនេះត្រូវបានធ្វើឡើងក្រោយពីមានភាពចម្រូងចម្រាស់ស្តីពីការចោទប្រកាន់ថា ក្រសួងអប់រំបានកិបកេងប្រាក់រង្វាន់លើកទឹកចិត្តរបស់កីឡាករ សំបូរ សុភណ្ឌ ដែលឈ្នះមេដាយមាសពិភពលោក ដោយប្រគល់ជូនត្រឹម២០លានរៀល ខណៈម្ចាស់មេដាយរូបនេះមិនសុខចិត្ត និងទាមទារប្រាក់រង្វាន់ចំនួន១២០លានរៀល។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្នុងលិខិតដែលចុះហត្ថលេខាដោយឯកឧត្តម អ៊ីន វីរជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ករណីរបាយការណ៍ស្តីពីការផ្តល់ប្រាក់រង្វាន់ដល់ម្ចាស់ជ័យលាភីនៃការចូលរួមប្រកួតលក្ខណៈអន្តរជាតិប្រចាំឆ្នាំ និងការផ្តល់ប្រាក់រង្វាន់ដល់ម្ចាស់ជ័យលាភីកីឡាកាយវប្បកម្មជើងឯកពិភពលោក រាជរដ្ឋាភិបាលយល់ឃើញថា ការអនុវត្តតាមគោលការណ៍ក្រសួងអប់រំ យុវជន និងកីឡា គឺគ្រប់គ្រាន់ហើយ។ ការអះអាងរបស់រាជរដ្ឋាភិបាល គឺធ្វើឡើងបន្ទាប់ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាផ្ញើលិខិតផ្ញើជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិនិត្យពីរបាយការណ៍ផ្តល់ប្រាក់រង្វាន់សម្រាប់ការចូលរួមប្រកួតអន្តរជាតិ និងប្រាក់រង្វាន់លើកទឹកចិត្តម្ចាស់មេដាយមាសកីឡាកាយវប្បកម្ម។
ជាមួយគ្នានេះដែរ បញ្ហាចម្រូងចម្រាសមួយបានកើតឡើងបន្ទាប់ពីកីឡាករ សំបូរ សុភណ្ឌ បានចោទប្រកាន់ថា ក្រសួងអប់រំ យុវជន និងកីឡា បានកិបកេងថវិកាលើកទឹកចិត្តរបស់គេចំនួន១០០លានរៀល។ ការចោទប្រកាន់នេះ ក្រោយរូបគេទទួលបានតែ២០លានរៀលពីការឈ្នះមេដាយមាសពិភពលោក នៅប្រទេសថៃ កាលពីចុងឆ្នាំ២០១៨ ខណៈរូបគេរំពឹងទទួលបាន១២០លានរៀល ដូចប្រភេទកីឡាដទៃ ដែលក្រសួងធ្លាប់ផ្តល់ឱ្យនោះ៕