Juventus យល់ថា Morata ពេលនេះស្ថិតក្នុងខ្សែប្រយុទ្ធកម្រិតកំពូលមួយ
សេះបង្កង់ Juventus ការបង្ហាញទម្រង់លេងដ៏ល្អរបស់របស់ Álvaro Morata ពេលនេះកំពុងតែឋិតនៅកម្រិតកំពូលចាប់តាំងពីខែមករា បន្ទាប់ពីកិច្ចព្រមព្រៀងផ្លាស់ទៅកាន់ Barça បានបរាជ័យ។
យ៉ាងណាមិញ មកទល់ពេះលនេះ Morata បានធ្វើអោយអ្នកគាំទ្រនឹងគ្រូបង្វឹកសប្បាយចិត្តជាខ្លាំង ដោយគេបាននិយាយថា៖ “ខ្ញុំមិនដឹងថាតើខ្ញុំនឹងនៅ Juventus នៅរដូវកាលក្រោយឬយ៉ាងណាទេ វាមិនអាស្រ័យលើខ្ញុំទេតែខ្ញុំមានមោទនភាពដែលបាននៅទីនេះ” Morata បានប្រាប់ Dazn ។
សូមបញ្ជាក់ថា Juventus ពេលនេះ មានជម្រើសក្នុងការទិញផ្ដាច់កុងត្រា Morata ក្នុងតម្លៃ 35 លានអឺរ៉ូពី Atletico Madrid ។
-Monsoon-