
Upamecano របស់ក្រុម RB Leipzig កំពុងទាក់ចិត្ត Man Utd និង Liverpool
(BC-99)
ជាថ្មីម្តងទៀតក្រុមបិសាចក្រហម Manchester United និងហង្សក្រហមកំពុងជុំវិញឱ្យមានការផ្លាស់ប្តូរកីឡាករ Dayot Upamecano មកកាន់ក្លិបផងខ្លួននៅរដូវកាលដោះដូរកីឡាករបើកទ្វារនៅប៉ុន្មានខែខាងមុខនេះទៀត។
ខ្សែការពារវ័យ ២១ ឆ្នាំរូបនេះបានចុះកុងត្រាថ្មីជាមួយ RB Leipzig រហូតដល់ឆ្នាំ ២០២៣ បន្ទាប់ពីក្លិបបានសម្រេចចិត្ត
ទាត់ចោលនឹងការចំណាយទឹកប្រាក់ ៥៤ លានផោនពីក្លិបបាល់ទាត់ដ៏ធំមួយនៅពេលមុននេះ។
តែទោះយ៉ាងណានេះក៏ដោយចុះក៏មានសារព័ត៌មានកីឡាអាឡឺម៉ង់បានអះអាងថាក្លិបមិនអាចរក្សា Upamecano ឱ្យនៅបន្តរហូតដល់ចប់កិច្ចសន្យាបានដែរព្រោះ Leipzig ក៏ត្រូវការថវិការយកទៅប៉ះប៉ូវការខាតបង់ផ្សេងៗដែលបណ្តាលមកពីជំងឺកូវីតដែរ។
នេះគឺជាដំណឹងល្អមួយសម្រាប់ក្រុមបាល់ទាត់ផ្សេងៗដែលចង់បានរូបគេកាលពីមុនមកក្នុងនោះក៏មាន United និង Liverpool ដែលកំពុងស្ទុះស្ទារចុះហត្ថលេខាយកកីឡាករបារាំងរូបនេះក្នុងតម្លៃសាកល្បងត្រឹមតែ ៣៦.៥ លានផោនប៉ុណ្ណោះ។
Upamecano គឺជាអ្នកការពារដ៏ល្អម្នាក់ក្នុងពិភពបាល់ទាត់ដែលធ្វើឱ្យមានការចាប់អារម្មណ៍នៅលើទីលានប្រកួតជាមួយ Leipzig ក្នុងក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន។
ក្រុម Manchester City ក៏មានទំនាក់ទំនងថាចង់បានរូបគេផងដែរ ប៉ុន្តែពួកគេទើបតែចុះហត្ថលេខាជាមួយខ្សែការពារកណ្តាល Ruben Dias និង Nathan Ake ។
រីឯ Leipzig ក៏បានត្រៀមរួចជាស្រេចសម្រាប់ការប្រកួតដោយគ្មាន Upamecano បន្ទាប់ពីពួកគេបានសម្រេចក្នុងការចុះហត្ថលេខាយក Josko Gvardiol ពី Dinamo Zagreb។