ឮថា ក្លិបបាល់ទាត់ធំមួយនៅកម្ពុជាទាក់ទងគ្រូធំឈ្នះជើងឯកលីគកំពូលឥណ្ឌា
ដំណឹងខ្សឹបខ្សៀវចុងក្រោយបង្អស់មួយថា ក្លិបបាល់ទាត់ដ៏ធំ និងសម្បូរលុយមួយនៅកម្ពុជាបានទាក់ទងគ្រូបង្វឹកម្នាក់ជាជាតិអេស្ប៉ាញ ធ្លាប់ដឹកនាំក្លិប Bagaluru FC ឈ្នះជើងឯកលីគកំពូលឥណ្ឌា កាលពីប៉ុន្មានឆ្នាំ។
ភាគីទាំង២ធ្លាប់ចរចាម្ដងហើយ តែមិនត្រូវគ្នាត្រង់ប្រាក់ខែដែលគ្រូបង្វឹកត្រូវបានគេស្គាល់ថា ឈ្មោះ Carles Cuadrat ទាមទារដល់ទៅ៥ម៉ឺនដុល្លារអាមេរិកក្នុងមួយខែ។ ប៉ុន្តែភាគីខាងក្លិបមិនអាចរ៉ាប់រងបាន។ យ៉ាងណា បន្ទាប់ពីក្លិបនៅកម្ពុជាមួយនេះចាញ់ ក្នុងការប្រកួតក្របខណ្ឌ Cambodian Premier League ថ្ងៃសៅរ៍ទៅ ក៏ឮដំណឹងថា បានចរចាគ្នាឡើងវិញ។
ប្រសិនបើលទ្ធផលនៅតែមិនល្អ នោះលោក Carles Cuadrat នឹងហោះមកកម្ពុជាតែម្ដង៕