ម៉ាត់ នូរុណ ជាកីឡាករខ្មែរទី១រកបាន៤គ្រាប់ក្នុងមួយប្រកួតនៅ CPL រដូវកាលនេះ
ម៉ាត់ នូរុណ បានក្លាយជាកីឡាករខ្មែរទី១ដែលរកបានគ្រាប់បាល់បញ្ចូលទី៤គ្រាប់ម្នាក់ឯងក្នុងមួយប្រកួតនៅក្របខណ្ឌ Cambodian Premier League។
ខ្សែប្រយុទ្ធបឹងកេតរូបនេះបានទាត់បញ្ចូលទីគ្រាប់ទាំង៤ពេលស្មើភ្នំពេញក្រោន៥ទល់នឹង៥ក្នុងការប្រកួតនៅថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
នេះជាការប្រកួតដ៏តានតឹង និងជក់ចិត្តមួយហើយក៏ជាលើកដំបូងហើយដែលការប្រកួតត្រូវបានគេដាក់ឈ្មោះថា the Cambodian Classic Match នេះបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា៥ទល់នឹង៥។
ភ្នំពេញក្រោនបានសម្រាកកីឡាករសំខាន់ៗមួយចំនួនដើម្បីត្រៀមទៅប្រកួត AFC Cup នៅអូស្ត្រាលី ប៉ះម្ចាស់ផ្ទះ Macathurs ថ្ងៃទី០៩ ខែវិច្ឆិកា៕