
Napoli លត់ Juventus ៥-១ បង្កើនការនាំមុខលើតារាងពិន្ទុ
Napoli បានផ្ដួល Juventus ៥ទល់នឹង១ បង្កើនការនាំមុខដល់ទៅ១០ពិន្ទុក្នុងតារាង Serie A ដើម្បីឆ្ពោះទៅកាន់ការឈ្នះតំណែងជើងឯកលើកដំបូងចាប់តាំងពីឆ្នាំ១៩៩០។
Juventus បានឈ្នះ៨ ប្រកួតជាប់ៗគ្នា តែកំណត់ត្រានេះត្រូវបានបញ្ចប់នៅកីឡដ្ឋាន Diego Armando Maradona ។
Victor Osimhen ស៊ុតបញ្ចូលទីបានពីរគ្រាប់ជាមួយ Khvicha Kvaratskhelia, Amir Rrahmani និង Elif Elmas ម្នាក់មួយគ្រាប់។
នេះជាការរបូតគ្រាប់បាល់ដល់ទៅ៥គ្រាប់ក្នុងមួយប្រកួតសាជាថ្មីនៅ Serie A ចាប់តាំងពីខែឧសភា ឆ្នាំ១៩៩៣៕