
Weghorst បង្ហាញខ្លួនជាសមាជិកថ្មីផ្លូវការរបស់ Man UTD
Manchester United បានចុះកុងត្រាខ្សែប្រយុទ្ធហូឡង់ Wout Weghorst ក្នុងលក្ខខណ្ឌខ្ចីពី Burnley សម្រាប់រដូវកាលដែលនៅសល់។
កីឡាករវ័យ៣០ឆ្នាំរូបនេះត្រូវបាន Besiktas ខ្ចីពី Burnley របស់តួកគី តែក៏ត្រូវបានខ្ចីបន្តទៅ Old Trafford ។
Weghorst ស៊ុតបញ្ចូលទីបាន៨គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៤ដងក្នុងការបង្ហាញខ្លួនក្នុងលីកចំនួន១៦ដងសម្រាប់ Besiktas ។
Manchester United នឹងចំណាយលើថ្លៃខ្ចីនេះទៅកាន់ Burnley ២លាន៦សែនផោន។ ចំណែក Clarets បង់ ២លាន៥សែនផោនទៅ Besiktas៕