FIFA ប្រកាសទីកន្លែងស្នាក់នៅ និងទីកន្លែងហ្វឹកហាត់សម្រាប់ក្រុមជម្រើសជាតិទាំង ៣២ នៅ World Cup 2022
សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានប្រកាសទីកន្លែងស្នាក់នៅ និងទីកន្លែងហ្វឹកហាត់សម្រាប់ក្រុមជម្រើសជាតិទាំង ៣២ នៃការប្រកួត World Cup 2022 នៅប្រទេសកាតា។
មិនដូចព្រឹត្តិការណ៍កន្លងមកឡើយ ក្រុមទាំងអស់ដែលត្រូវប្រកួតនឹងស្នាក់នៅក្នុងសណ្ឋាគាររួម ក៏ដូចជាការប្រើប្រាស់ទីកន្លែងហ្វឹកហាត់ដូចគ្នាសម្រាប់ការប្រកួតរយៈពេលជាង១ខែ។ ក្រុមទាំង៣២ ក៏ត្រូវហ្វឹកហាត់នៅជំរុំហ្វឹកហាត់មុន១ថ្ងៃ នៃការប្រកួត។
បើតាម FIFA ក្រុមចំនួន ២៤ ក្នុងចំណោម ៣២ នឹងមានមូលដ្ឋានស្នាក់នៅក្បែរៗគ្នា ហើយមូលដ្ឋានទាំងនោះស្ថិតនៅក្បែរទីក្រុងឌូហា។ FIFA ក៏បានកំណត់ឱ្យក្រុមជម្រើសជាតិទាំង ៣២ ទៅត្រួតពិនិត្យសណ្ឋាគារ និងកន្លែងហ្វឹកហាត់ យ៉ាងហោចណាស់ឱ្យបានមុន ៥ថ្ងៃ មុនពេលការប្រកួតចាប់ផ្តើម។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី ២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ហើយនឹងលេងនៅតាមកីឡដ្ឋាន ៨ផ្សេងៗគ្នា៕
-F11