
Andy Carroll រងការរិះគន់ក្រោយបង្កកំហុសលើ Casemiro
ទាំងអ្នកជំនាញ និងអ្នកគាំទ្រមិនសប្បាយចិត្តដែលបានឃើញការបង្កកំហុសរបស់ Andy Carroll លើ Casemiro អំឡុងជំនួប FA Cup ជុំទី៤រវាង Manchester United និង Reading ។
នាទី៥៩ Carroll ទទួលបានកាតលឿងបន្ទាប់ពីប៉ះទង្គិចជាមួយ Tyrell Malacia។ ទោះជាយ៉ាងណាក៏ដោយ អតីតកីឡាករជម្រើសជាតិអង់គ្លេសមិនអាចទប់ចិត្តបាន និងបន្តកំហុសបន្ថែមទៀត។ នៅនាទីទី៦៥ Carroll បានទទួលកាតលឿងទីពីរ ហើយត្រូវបានបណ្តេញចេញដោយសារកំហុសលើ Casemiro ។ នៅពេលដែលខ្សែបម្រើបិសាចក្រហម បញ្ជូនបាល់មក Carroll នៅតែប្រញាប់ប្រញាល់ចូលទៅលូកជើង។
អ្នកអត្ថាធិប្បាយ TalkSPORT លោក Adam Bridge បាននិយាយថា “៖ វាគឺជាកំហុសឆ្គងដោយ Carroll ហើយគាត់សមនឹងទទួលបានកាតលឿងទីពីរ។”
វីរបុរសរបស់ Sunderland លោក Micky Gray បានបន្ថែមថា “៖Carroll ខុសក្នុងការទាត់បាល់នោះ ពីព្រោះបាល់លែងនៅជើងរបស់ Casemiro។”
នៅលើបណ្ដាញសង្គម អ្នកគាំទ្រជាច្រើនក៏បានរិះគន់អតីតខ្សែប្រយុទ្ធ Liverpool រូបនេះផងដែរ។ “Carroll ពិតជាចង់ឲ្យគេដេញចេញ។