Henderson រំពឹងថាខ្លួនអាចពាក់អាវលេខ១របស់ Man Utd
(BC-99)
Dean Henderson នៅតែផ្តោតលើការក្លាយខ្លួនជាអ្នកចាំទីដៃទីមួយរបស់ក្រុមបិសាចក្រហម Manchester United និង ក្រុមជម្រើសជាតិ អង់គ្លេស។
ការប្រជែងជាមួយ David De Gea ដើម្បីដណ្តើមបានអាវលេខ ១ នៅ Old Trafford វាពិតជារឿងដ៏លំបាកមួយ តែដោយសំអាងលើសមត្ថភាពរបស់ខ្លួន Henderson នៅតែមានទំនុកចិត្តដើម្បីប្រជែងយកតំណែងមួយនេះ។
មិនត្រឹមតែមានក្តីរំពឹងក្លាយជាអ្នកចាំទីដៃទីមួយឱ្យក្រុម Manchester United នោះទេតែកីឡាករវ័យ២៤ឆ្នាំរូបនេះក៏មានបំណងចង់ក្លាយជាអ្នកចាំទីដៃទី១របស់ក្រុមជម្រើសជាតិ អង់គ្លេស ដែលកំពុងតែគ្រប់គ្រងដោយអ្នកចាំទី Everton Jordan ផងដែរ។
និយាយដោយគ្មានការលាក់បាំង Dean Henderson បាននិយាយប្រាប់អ្នកសារព័ត៌មានថា “ថ្វីត្បិតតែពេលវេលាមិនទាន់មកដល់ ប៉ុន្តែខ្ញុំនឹងដណ្តើមឱ្យបាននូវតួនាទីជម្រើសដំបូងនៅក្នុងក្រុម United ក៏ដូចជាក្រុមជម្រើសជាតិផងដែរ។ ខ្ញុំនឹងខិតខំឱ្យអស់ពីសមត្ថភាពដែលមាន”។