ក្រុម U19 ឡាវបានប្រាក់លើកទឹកចិត្តជិត១ម៉ឺនដុល្លារក្រោយស៊ីថៃឡើងផ្ដាច់ព្រ័ត្រ AFF U19
សហព័ន្ធកីឡាបាល់ទាត់ឡាវបានឧបត្ថម្ភដល់ក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំរបស់ខ្លួននូវទឹកប្រាក់៩៩០០ដុល្លារអាមេរិកចំពោះការឈ្នះក្រុម U19 ថៃ ឡើងវគ្គផ្ដាច់ព្រ័ត្រ AFF U19 Championship 2022។
ក្រុមឡាវបានយកឈ្នះថៃ២ទល់នឹង០ និងឡើងទៅជុំដណ្ដើមជើងឯកជាមួយម៉ាឡេស៊ី ដែលបានទម្លាក់ U19 វៀតណាម ដោយលទ្ធផល៣ទល់នឹង០។
ក្នុងវគ្គចែកពូលកន្លងទៅ ក្រុមឡាវបានឈ្នះ U19 ម៉ាឡេស៊ី ១ទល់នឹង០ រួចហើយដើម្បីយកតំណែងកំពូលតារាងពូល B។ សម្រាប់ក្រុម U19 កម្ពុជាបានធ្លាក់ក្នុងវគ្គចែកពូល ដោយបានត្រឹមលេខ៤ក្នុងពូល B៕