Sheffield United រកបានជ័យជម្នះលើកដំបូងនៅ Premier League
Sheffield United រកបានជ័យជម្នះលើកដំបូងហើយក្នុងការប្រកួត Premier League រដូវកាល២០២០/២០២១ ក្រោយឈ្នះ Newcastle United ១ទល់នឹង០ នៅថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។
Ryan Fraser របស់សារិកាព្រៃត្រូវបានផ្ដល់កាតលឿងទី២ នៅនាទី៤៥ ក្រោយបង្កកំហុសលើ John Fleck និង David McGoldrick។
សល់១៥នាទីមុនចប់ការប្រកួត Sheffiled United ទទួលបានបាល់១១ម៉ែត្រ។
កីឡាករបម្រុង Billy Sharp បានទាត់បញ្ចូលទី ដោយឲ្យអ្នកចាំទី Karl Darlow លោតខុសគោលដៅ។
ជ័យជម្នះនេះបានបញ្ចប់ភាពមិនឈ្នះក្នុងចំណោម២០ប្រកួតចុងក្រោយរបស់ Sheffield United ចាប់តាំងពីឈ្នះ Chelsea ៣ទល់នឹង០ តាំងពីថ្ងៃទី១១ ខែកក្កដា រដូវកាល២០១៩/២០២០។
ពួកគេបានបើករដូវកាលថ្មីនេះដោយចាញ់១៥ប្រកួត ហើយមិនឈ្នះ និងមិនស្មើសោះ ដែលជាកំណត់ត្រាអាក្រក់បំផុតនៅ Premier League។
ក្រុមលោក Chris Wilder បន្តនៅបាតតារាងដដែល មាន៥ពិន្ទុ ក្រោមក្រុមលេខ១៩ West Brom ៣ពិន្ទុ និងក្រោមក្រុមលេខ១៧ Brighton ៩ពិន្ទុ។ ចំណែក Newcastle United វិញមិនឈ្នះសោះក្នុងចំណោម៨ប្រកួតចុងក្រោយពីគ្រប់កម្មវិធី និងឈរលេខ១៥ ពីលើតំបន់កាត់ចោល៨ពិន្ទុ៕