ច្បាស់ទៅៗហើយ! កីឡាករទាំង៥នេះដែល Man Utd អាចនឹងទិញចូលក្នុងរដូវកាលថ្មីខាងមុខនេះ
កាលពីដើមរដូវកាល២០១៨/២០១៩ ក្រោមការដឹកនាំដោយលោក Mourinho លោកបាននាំយកកីឡាករ Diogo Dalot ពីក្លឹប Porto និងខ្សែបម្រើម្នាក់ដើម្បីជួយ Pogba ក្នុងទម្រង់បម្រើប្រយុទ្ធគឺកីឡាករ Fred ពីក្លឹប Shakhtar Donesk។ ទោះជាយ៉ាងណាក៏ដោយកីឡាកររបស់បិសាចក្រហម មិនបានជួយឲ្យលោកជោគជ័យនោះទេ ថែមទាំងលោកត្រូវបានក្លឹបដកចេញថែមទៀតផង។
ជាក់ស្តែងក្រោមការដឹកនាំដោយគ្រូបង្វឹកថ្មីលោក Ole Gunnar Solskjear ក៏នៅមិនទាន់ជោគជ័យលើសលោក Mourinho នូវឡើយទេ ហើយសម្រាប់រដូវកាលថ្មីនាខែក្តៅដោះដូរកីឡាករខាងមុខនេះ បើយោងតាមសារព័ត៌មានបរទេសបានចុះផ្សាយឲ្យដឹងថា លោក Ole មានគម្រោងនាំយកកីឡាករ៥រូបដើម្បីមកពង្រឹងក្លឹប កីឡាករទាំងនោះមានដូចជា៖
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
១- ខ្សែការពារ Aron Wan-Bissaka កីឡាករវ័យ២១ឆ្នាំរូបនេះជាជំហររឹងមាំរបស់ Crystal Palace ក្នុងនាមកាន់តួនាទីជាខ្សែការពារស្លាបស្តាំ ហើយក៏អាចឡើងប្រយុទ្ធបាន បើបិសាចទិញបានមែនគឺអាចជំនួសកន្លែង Asley Young និង Valancia បាន។
២- Adrien Rabiot ត្រូវបានគេវិភាគថា និងចាកចេញពីក្លឹប PSG ដោយគ្មានតម្លៃខ្លួននារដូវក្តៅខាងមុខនេះ ដោយសារតែបែបនេះហើយទើបបិសាចក្រហម ក៏មានចំណាប់អារម្មណ៍ចង់បានកីឡាកររូបនេះមកកាន់ទឹកដី Old Trafford ស្របពេលដែល Ander Herrera ក៏ត្រូវបានសារព័ត៌មានបរទេសកំណត់ថានឹងចាកចេញពីបិសាចក្រហមនារដូវក្តៅខាងមុខនេះដែរ។ ដូច្នេះហើយទើប Man Utd ចង់បានកីឡាកររូបនេះមកជំនួសកន្លែង Herrera ហើយបើយោងទៅតាមការប្រៀបធៀបរបស់អ្នកវិភាគកីឡាករមួយចំនួនបាននិយាយថា Adrien Rabiot គឺមានទំម្រង់ប្រសើរជាង Herrera។
៣- Wilfred Ndidi គឺជាកីឡាករដែលពូកែការពារនៅតំបន់កណ្តាលរបស់ Leicester ហើយក្នុងចំណោមកីឡាករទាំងអស់របស់កញ្រ្ចោងមួយនេះ Ndidi ការពារបានច្រើនជាងគេទាំងអស់។ បើយោងតាមការចុះផ្សាយតាមរយៈសារព័ត៌មានបរទេស Man Utd បានដាក់តម្លៃខ្លួនទិញយកកីឡាកររូបនេះពី Leicester ៥០លានអឺរ៉ូ ដើម្បីយកមកកាន់ Old Trafford ហើយក៏ជាផ្នែកមួយយ៉ាងសំខាន់ជាមួយនិងកីឡាករ Matic’s ផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
៤- កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានចាកចេញពីក្លឹប Man City 2017 ទៅកាន់ទឹកដីអាឡឺម៉ង់ក្រុម Dortmund ដើម្បីបង្ហាញឲ្យឃើញថា Man City នឹងស្តាយក្រោយនៅពេលដែលរូបគេចាកចេញពីទីនោះ។ ហើយបើយោងតាមព័ត៌មានដែលចុះផ្សាយកន្លងមក គឺបិសាចក្រហម ចង់បានកីឡាកររូបនេះតាំងពីដើមរដូវកាលមកម្លេះ បច្ចុប្បន្ននេះដែរ Sancho បានស៊ុតបញ្ជូលទីឲ្យ Dormund ចំនួន១២គ្រាប់ ក្នុងការបង្ហាញខ្លួន៤៣លើក។
៥-កីឡាករខ្សែការពាររបស់ក្រុម Napoli រូបនេះក៏ក្លឹបបិសាចក្រហមចង់បាន និងប្រកាសឲ្យដឹងកន្លងមកផងដែរ ជាមួយគ្នានោះ មិនត្រឹមតែ Man UTD ទេដែលចង់បាន ក៏នៅមានក្លឹបជាច្រើនទៀតក៏ត្រូវការកីឡាកររូបនេះដូចគ្នា ដោយគេចាត់ទុកថា Kalidou Koulibaly គឺជាខ្សែការពារល្អបំផុតនៅអ៊ីតាលីក្នុងរដូវកាលនេះ។ បើយោងតាមការចុះផ្សាយ Napoli អាចនឹងលក់កីឡាកររូបនេះឲ្យ Man UTD ក្នុងតម្លៃខ្លួនបំបែកកំណត់ណាមួយ៕