Sergio Romero ពិចារណាអនាគតរបស់ខ្លួននៅ Manchester United
អ្នកចាំទីដៃទី២ Sergio Romero របស់ក្លិបបិសាចក្រហម Manchester United កំពុងពិចារណាអនាគតរបស់ខ្លួននៅ Manchester United បន្ទាប់ពីលោក Ole Gunnar Solskjaer មើលរំលងសមត្ថភាពលើរូបគេ២លើករួចមកហើយ ស្របពេលដែលលោក Ole នៅតែពេញចិត្តសម្ថភាព David De Gea។
កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ធ្លាប់បានសិក្សាអំពីទម្រង់ចាំទីរបស់ De Gea ចាប់តាំងពីរូបគេបានចូលរួមជាមួយ Man Utd ក្នុងឆ្នាំ២០១៥។ កីឡករវ័យ៣៣ឆ្នាំរូបនេះក៏ដឹងច្បាស់ថា David De Gea គឺជាអ្នកចាំទីដ៏ល្អរបស់អេស្ប៉ាញ ដែលជាហេតុធ្វើឲ្យរូបគេឋិតក្នុងលំដាប់ទី២ជានិច្ច។ ដូច្នេះហើយបានជារូបគេ កំពុងពិចារណាអនាគតរបស់ខ្លួននៅ Manchester United៕