ធន់ សុភា៖ ៣ទៅ៤ខែទៀត ខ្ញុំនឹងដាក់កូនសិស្សម្នាក់ឲ្យជួបជាមួយ ឈោគឆ័យ
ឈោគ ឆ័យ គឺជាកីឡាករថៃមួយរូបដែលពូកែចូលចាប់ឡើងជង្គង់ មិនថាកីឡាករគុនខ្មែររូបណាក៏ដោយនៅពេលដែលប្រកួតជាមួយកីឡាករនេះហើយគឺជៀសមិនផុតពីការចាញ់ចាប់ តែកីឡាករថៃរូបនេះក៏ធ្លាប់សន្លប់ក្រោមស្នៀតប្រយុទ្ធរបស់គុនខ្មែរដូចគ្នា។ មួយរយៈពេលចុងក្រោយនេះ ឈោគ ឆ័យ ចាប់ផ្តើមអុកឡុកសង្វៀងគុនខ្មែរសារជាថ្មីម្តងទៀតហើយ ភាគច្រើនគឺរូបគេជាអ្នកទទួលបានជ័យជំនៈ ម្យ៉ាងវិញទៀតក្រៅពីកីឡាករកំពូលៗរបស់គុនខ្មែរ គឺពិបាករកអ្នកដែលទៅប្រកួតជាមួយគេបានណាស់ ដោយភាគច្រើននៅពេលដែលមានវត្តមានកីឡាកររូបនេះមកប្រកួត ម្នាក់ៗចង់ឲ្យតែជួប ឡៅ ចន្រ្ទា។ ហើយបើនិយាយអំពី ផល សោភ័ណ្ឌ និង មឿន សុខហ៊ុច វិញ សុទ្ធតែធ្លាប់ប្រកួតឈ្នះ និង ចាញ់ជាមួយកីឡាករថៃម្នាក់នេះ តែក្នុងនោះភាគច្រើនគឺចាញ់កាច់របស់គេ។ ២ប្រកួតចុងក្រោយរបស់ ឈោគ ឆ័យ គឺប្រកួតឈ្នះ ចាន់ ប៊ុនហឿន និង ផ្តួលឲ្យ សែម ណាង ( ឡុង សំណាង ) ឲ្យបោះបង់ការប្រកួតក្នុងទឹក២។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោកគ្រូ ធន់ សុភា ដែលជាគ្រូបង្ហាត់ក្នុងសាលាគុនក្រសួងការពារជាតិ បាននិយាយប្រាប់ MSR SPORT ឲ្យដឹងថា៖ មានបងប្អូនយើងមួយចំនួនចង់ឲ្យកូនសិស្សរបស់លោកគឺ លន បញ្ញា ប្រកួតជាមួយ ឈោគ ឆ័យ ដោយយោងទៅលើការប្រកួតកន្លងមករបស់ បញ្ញា ពិតជាធ្វើបានល្អ ហើយការពីចុងសប្តាហ៍កន្លងទៅដេញវ៉ៃកីឡាករថៃ ភិត ណយ ឲ្យរត់ពេញសង្វៀន តែលោកគ្រូ ធន់ សុភា គឺមិនយល់ព្រម និងឯកភាពចំពោះសំណើរនេះទេ ដោយលោកលើកហេតុផលថា លន បញ្ញា នៅក្មេងពេកមិនទាន់មានលទ្ធភាពប្រកួតជាមួយ ឈោគ ឆ័យ បាននុះទេ ម្យ៉ាងវិញទៀតបើនិយាយអំពីគីឡូវិញ ឈោគ ឆ័យ គេទំលាក់ពី៦៧ ចុះមក៦៣.៥ ខណៈដែល លន បញ្ញា ប្រកួតនៅចន្លោះពី ៦០ ទៅ ៦៣.៥ ដូច្នេះនៅចាញ់ប្រៀបគេឆ្ងាយណាស់។ លោកគ្រូ ធន់ សុភា ក៏បាននិយាយបន្ថែមទៀតថា តែលោកសុំរយៈពេលចន្លោះពី៣ទៅ៤ខែទៀត លោកធានាថា បញ្ញា នឹងមានលទ្ធភាពប្រកួតជាមួយថៃម្នាក់នេះ ហើយលោកក៏ចង់ឲ្យ បញ្ញា សាកវិជ្ជាគុនជាមួយថៃនេះដូចគ្នា៕