
នាំមុខមុន២គ្រាប់ទៅហើយ តែឆន្ទះកីឡា ត្រូវ ANACHAK ជ្រោយចង្វារ តាមស្មើវិញ ២-២ ពាន Ganzberg Cup ២០១៩
ក្រុមបាល់ទាត់ ឆន្ទះកីឡា FC បានប្រកួតស្មើទល់នឹងក្រុម ANACHAK ជ្រោយជង្វារ ដោយលទ្ធផល ២-២ ក្នុងការប្រកួតជើងទី១ វគ្គ៣២ក្រុមចុងក្រោយ ពានរង្វាន់អធិរាជវាលស្មៅ Ganzberg Cup ២០១៩។
ក្នុងតង់ទី១ ឆន្ទះកីឡា បានបង្ហាញទម្រង់លេងល្អជាង ដោយអាចនាំមុខដល់ទៅ២គ្រាប់ ប៉ុន្ដែចូលដល់តង់ទី២ ANACHAK ជ្រោយជង្វារ បានកែប្រទម្រង់លេង ដោយអាចតាម២គ្រាប់វិញ ខណ:ក្រុមទាំង២ ក៏បានព្យាយាមរកគ្រាប់បាល់ជាបន្ដ ប៉ុន្ដែមិនអាចទម្លុះសំណាញ់ទីបាន។
ចប់ការប្រកួត ឆន្ទះកីឡា FC ស្មើគ្នា ២-២ ទល់នឹង ANACHAK ជ្រោយជង្វារ នៃការប្រកួតជើងទី១ វគ្គ៣២ក្រុមចុងក្រោយ ពានរង្វាន់អធិរាជវាលស្មៅ Ganzberg Cup ២០១៩។
GANZBERG ផលិតដោយជនជាតិអាល្លឺម៉ង់ ឈ្ងុយឆ្ងាញ់ពិតកម្រិតពិភពលោក៕