
Tottenham Hotspur សម្លឹងឃើញស្លាបឆ្វេងថ្មីពីអុីតាលី
ក្លឹបមាន់ខ្នាយមាស Tottenham Hotspurs កំពុងបើកិច្ចពិភាពក្សាចចារយកកីឡាករបន្ថែមនារដូវកាលនេះក្នុងនោះក្លឹបនៅទីក្រុងឡុង៍មួយនេះកំពុងតែចចារជាមួយក្លឹប Hellas Verona នៅប្រទេសអ៊ីតាលី ដើម្បីយកខ្សែកាពារឆ្វេង Destiny Udogie លើកិច្ចពិភាក្សាអចិន្រ្ទៃ៍ ដែលគេទើបតែត្រលប់លេងឲ្យ Udineseក្នុងលក្ខណខ្ចីជើង។
យ៉ាងណាមិញគិតមកទល់ពេលនេះមិនទាន់មានកិច្ចព្រមព្រៀងមួយណានៅឡើយទេ តែក្លឹបដែលចាប់អារម្មណ៍លើ Udogie កំពុងមានច្រើន។
សូមបញ្ចាក់ថា Udogie វ័យ១៩ឆ្នាំ ជាយុវជន Hellas Verona គេត្រូវបានតម្លើងមកឈុតធំនៅឆ្នាំ ២០២០ ហើយគេលេចធ្លោរក្នុងការស៊ុតបញ្ចូលទីបាន ៥គ្រាប់ក្នុងចំនោម ៣៥ប្រកួត។
អត្ថបទ៖ F11